កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ស្ពឺ នារដូវបុណ្យចូលឆ្នាំប្រពៃណីចិន
ដោយអនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថខេត្ត និងតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុង.ស្រុក ស្នាក់ការសន្តិសុខ បានចុះល្បាតចល័ត ឈរជើងតាមបណ្តាគោលដៅ ទីប្រជុំជននានា ក្នុងភូមិសាស្រ្តទទួលខុសត្រូវ ដើម្បីការពារសន្តិសុខ រក្សាសុវត្ថិភាព បង្ការ ទប់ស្កាត់រាល់បទល្មើសផ្សេងៗ ឱ្យបានទាន់ពេលវេលា និងជួយសម្រួលចរាចរណ៍តាមដងផ្លូវ ជូនដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន នារដូវបុណ្យចូលឆ្នាំប្រពៃណីចិន ចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃ១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ៕



