លោកប្រធានាធិបតីចិន Xi Jinping បានចុះទៅកាន់សហគមន៍ ចាស់ជរានិងទីសាធារធណៈនានាក្នុងទីក្រុងប៉េកាំង! ដើម្បីជូនពរ ឆ្នាំថ្មី និងដើម្បីបង្កើនការយកចិត្តទុកលើសុខមាលភាពប្រជាជន
មុនពិធីបុណ្យចូលឆ្នាំចិន នានិទាឃរដូវខិតជិតមកដល់គេបានឃើញវត្តមានលោកប្រធានាធិបតីចិន ស៊ី ជិនពីង បានទៅទស្សនាតំបន់សហគមន៍ និងតំបន់ពាណិជ្ជកម្មមួយចំនួននៅក្នុងទីក្រុងប៉េកាំង។ ក្នុងនោះរាប់ចាប់ពីសេវាថែទាំមនុស្សចាស់ រហូតដល់ទីក្រុងកែលម្អថ្មី និងទីផ្សារសម្រាប់ថ្ងៃឈប់សម្រាក ដែលដំណើរទស្សនកិច្ចនេះផ្តោតសំខាន់លើការយកចិត្តទុកដាក់នៃសុខុមាលភាពរបស់ប្រជាជន និងការរៀបចំសម្រាប់ពិធីបុណ្យប្រពៃណីដ៏សំខាន់បំផុតរបស់ប្រទេសចិន។ ដំណើរទស្សនកិច្ចលើកដំបូងនាឆ្នាំថ្មីនេះ បាននាំលោកប្រធានាធិបតីចិន ស៊ី ជិនពីង ទៅកាន់សហគមន៍ក្នុងស្រុកនៅទីក្រុងប៉េកាំងកាន់តែស្និតស្នាលជាងមុន។ នៅឯអគារផ្ទះល្វែងសម្រាប់ថែទាំមនុស្សចាស់ លោក ស៊ី បានសិក្សាស្វែងយល់អំពីជីវិតប្រចាំថ្ងៃរបស់អ្នកស្រុក ជាមនុស្សចាស់- ចាប់ពីការពិនិត្យសុខភាព និងកម្មវិធីស្តារនីតិសម្បទា រហូតដល់សកម្មភាពកម្សាន្តនានា។ លោកប្រធានាធិបតីស៊ី បានចំណាយពេលជាមួយក្រុមមនុស្សចាស់ដោយសរសេរកំណាព្យ គូរគំនូបុណ្យនិទាឃរដូវ និងជូនពរពួកគេឱ្យមានអាយុយឺនយូរ និងរីករាយបុណ្យចូលឆ្នាំចិនទាំងអស់គ្នា។ បុរសចំណាស់ម្នាក់បាននិយាយថា៖ ខ្ញុំជាអតីតយុទ្ធជន នៅពេលដែលឃើញលោកប្រធានាធិបតី ស៊ី ដើរទៅរកជណ្តើរយន្ត ខ្ញុំបានក្រោកឈរឡើង ហើយគោរពគាត់។ ខ្ញុំបាននិយាយទៅកាន់គាត់ឱ្យថែរក្សាសុខភាពខ្លួនឯងឱ្យបានល្អ ហើយគាត់បានលើកដៃជាការឆ្លើយតប។ ពេលនោះខ្ញុំពិតជាមានអារម្មណ៍ថាលោកប្រធានាធិបតី ស៊ី ពិតជាមានភាពជិតស្និទ្ធខ្លាំងណាស់ជាមួយនឹងប្រជាជន និងបង្ហាញពីប្រាជ្ញាដ៏អស្ចារ្យក្នុងការណែនាំលើការអភិវឌ្ឍប្រទេសជាតិ ជាពិសេសក្នុងការដោះស្រាយតម្រូវការរបស់មនុស្សចាស់ និងយុវវ័យសម័យថ្មី។ យើងទាំងអស់គ្នានៅទីនេះគឺមានអាយុចន្លោះពី ៨០ ឬ ៩០ ឆ្នាំ ដោយបានចូលរួមចំណែកតាមរបៀបរស់នៅរបស់ពួកយើងផ្ទាល់ និង តាមរយៈសម័យកាលផ្សេងៗគ្នា។ នោះហើយជាមូលហេតុដែលលោកស៊ីមានប្រសាសន៍ថា ពួកយើងជាមនុស្សចាស់ជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រទេសជាតិ។ ជារៀងរាល់ឆ្នាំមុនពិធីបុណ្យចូលឆ្នាំមកដល់ លោកប្រធានាធិបតី ស៊ី ជិនពីង បានទៅជួបមន្ត្រី និងប្រជាពលរដ្ឋគ្រប់កម្រិតសហគមន៍ ដោយជូនពរថ្ងៃឈប់សម្រាកនិងចូលឆ្នាំថ្មីដោយផ្ទាល់ និងត្រួតពិនិត្យនូវការរៀបចំសម្រាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ដែលទង្វើដ៏សាមញ្ញានេះ បានធ្វើឲ្យប្រជាជនចិនទាំងស់ចាស់ ទាំងកេ្មង គោរពស្រលាញ់រូបលោកខ្លាំងណាស់។ លោកបានសង្កត់ធ្ងន់ថា ពិធីបុណ្យនិទាឃរដូវ ឬ បុណ្យចូលឆ្នាំថ្មី គឺជាឱកាសដ៏សំខាន់សម្រាប់ប្រជាជន ចិន ដោយជំរុញឱ្យគណៈកម្មាធិការបក្ស និងរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់របស់បក្សកម្មុយនីសចិន ធានាបាននូវការគាំទ្រយ៉ាងខ្លាំងដល់ជីវភាពរស់នៅ និងសុវត្ថិភាពគ្រប់កន្លែងធ្វើការងារ ដើម្បីឱ្យគ្រួសារប្រជាជននានានៅទូទាំងប្រទេសអាចរីករាយជាមួយនឹងថ្ងៃឈប់សម្រាកដ៏រីករាយ និងប្រកបដោយសន្តិភាពដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



