គោលនយោបាយជាតិស្តីពី ការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០២៦ និងធ្វើឱ្យប្រជាជននៅតំបន់ជនបទមានជីវភាពរស់នៅសមរម្យ នឹងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា ជាមួយនិងការជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

គោលនយោបាយជាតិស្តីពី ការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០២៦ និងធ្វើឱ្យប្រជាជននៅតំបន់ជនបទមានជីវភាពរស់នៅសមរម្យ ប្រកបដោយភាពធន់ មានសុខភាពមាំមួន រស់នៅក្នុងបរិស្ថានល្អប្រកបដោយចីរភាព និងមានសេចក្ដីថ្លៃថ្នូរ ដែលនឹងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជានិងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ នេះបេីតាមការអោយដឹងពី លោកជំទាវ ហូ សុវណ្ណិកា រដ្ឋលេខាធិការ តំណាងឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសងអភិវឌ្ឍន៍ជនបទ ក្នុងឱកាសអញ្ជេីញជាអធិបតីរួ មជាមួយលោកស្រី តិមា វិច្ឆិកាល អភិបាលរង តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០២៦ នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅអគាររដ្ឋបាលរាជធានីភ្នំពេញ ។

លោកជំទាវ ហូ សុវណ្ណិកា បានអោយដឹងទៀតថា គោលនយោ បាយជាតិ ស្តីពី ការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ មានចក្ខុវិស័យ «កសាងសង្គមជនបទ កម្ពុជាឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព» ។ គោលនយោ បាយនេះ កំណត់គោលដៅអភិវឌ្ឍន៍ជនបទ ដោយផ្តោតទៅលើភូមិសាស្ត្រផ្សេងៗគ្នានៃប្រទេស កម្ពុជាឱ្យសម្រេចបានលទ្ធផលប្រកបដោយតុល្យភាព ភាពធន់ និងបរិយាបន្ន ចំនួន៤គឺ (១) តំបន់ជនបទមាន ហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា (២) ប្រជាជននៅតំបន់ជនបទមានសុខភាពល្អនិងអាយុសង្ឃឹមរស់វង (៣) ប្រជាជនរស់នៅក្នុងភូមិឋានដែលមានភាពសុខក្សេមក្សាន្ត និងមានបរិស្ថានល្អ និង(៤) ប្រជាជននៅតំបន់ ជនបទមានកំណើនប្រាក់ចំណូលប្រកបដោយចីរភាព។ លោកជំទវារដ្ឋលេខាធិការបានបន្តថា គោលនយោបាយជាតិស្តីពី ការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០២៦ បានកំណត់យុទ្ធសាស្ត្រសំខាន់ៗចំនួន៥ ដែលត្រូវប្រែក្លាយទៅជាកម្មវិធីអាទិភាពចំនួន៥គឺ ៖ ១ការអភិវឌ្ឍ និងថែទាំហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទប្រកបដោយភាពធន់ ២ការផ្គត់ផ្គង់ទឹកស្អាត និងលេីកកម្ពស់អនាម័យជនបទទាំងកម្រិតមូលដ្ឋាន និងកម្រិតសុវត្ថិភាពប្រកបដោយភាពធន់ និងបរិយាបន្ន ៣ ការអភិវឌ្ឍសហគមន៍ជនបទ ជាពិសេសជំរុញការអភិវឌ្ឍចម្រុះនិងបន្តការអនុវត្ត ចលនាភូមិមួយផលិតផលមួយ និងចលនាភូមិគំរូប្រកបដោយភាពធន់និងបរិយាបន្ន ៤ការបង្កើនប្រាក់ចំណូលគ្រួសារនៅតំបន់ជនបទប្រកបដោយចីរភាពដោយ ធ្វើពិពិធកម្មសេដ្ឋកិច្ចគ្រួសារ មុខរបរនិងនវានុវត្តន៍ការងារ និងទី៥ ការលេីកកម្ពស់អភិបាលកិច្ច ឌីជីថល និងកិច្ចសហប្រតិបត្តិការ ។

លោកជំទាវ សង្ឃឹមយ៉ាងមុតមាំថា ក្រោយបញ្ចប់កិច្ចប្រជុំផ្សព្វផ្សាយនាពេលនេះ ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ និងអង្គការមិនមែន រដ្ឋាភិបាល ព្រមទាំងតួអង្គពាក់ព័ន្ធទាំងអស់ នឹងចូលរួមសហការគ្នា ដើម្បីអនុវត្ត គោលនយោបាយនេះទៅតាមតួនាទី ភារកិច្ច ក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន សម្រេចឱ្យបាននូវលទ្ធផលតាមចក្ខុវិស័យនៃគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ របស់រាជរដ្ឋាភិបាល៕