លោកអភិបាលស្រុកតាំងគោក ចុះប្រគល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុចំនួន១.១០៦បណ្ណ ដល់ប្រជាពលរដ្ឋ៣ភូមិ ក្នុងឃុំពង្រ
លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានអញ្ជើញ ជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១.១០៦បណ្ណ សម្រាប់ភូមិពង្រ ភូមិតាព្រៃ ភូមិអូរាំង ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ ដោយមានការចូលរួមពីសំណាក់ លោកអភិបាលរងស្រុក ព្រមទាំងអាជ្ញាធរមូលដ្នានគ្រប់លំដាប់ថ្នាក់ មន្ត្រីក្រុមការងារចុះបញ្ជីដីធ្លី ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។
យោងតាមរបាយការណ៍របស់លោក ប៉ែន ពិនី អនុប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ខេត្តកំពង់ធំ បានឱ្យដឹងថាក្រោមការខិតខំប្រឹងប្រែងរបស់ក្រុមការងារចុះបញ្ជីដីធ្លី និងកិច្ចសហការ ពីអាជ្ញាធរមូលដ្ឋានក្នុងការវាស់វែង និងគូសប្លង់ដី គម្រោងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅ ភូមិតាព្រៃ ភូមិពង្រ ភូមិអូរាំង ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ ត្រូវបានបញ្ចប់ទាំងស្រុងសម្រាប់ក្បាលដីចំនួន១.១០៦ក្បាលដី ឃើញថាក្បាលដីដែលត្រឹមត្រូវតាមនីតិវិធីច្បាប់ ដែលត្រូវចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបានចំនួន១.១០៦ ក្បាលដីក្នុងនោះ។
លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានបញ្ជាក់ថាការចែកប័ណ្ណកម្មសិទ្ធិដីធ្លី ឬប្លង់រឹងនៅថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព កាត់បន្ថយជម្លោះដីធ្លី និងការកាត់បន្ថយភាពក្រីក្រ។
លោកក៏បានថ្លែងអំណរគុណដល់ក្រុមការងារប្រព័ន្ធដែលបានយកចិត្តទុកដាក់ចុះវាស់វែងរហូតបានបញ្ចប់ និងចេញបណ្ណកម្មសិទ្ធ ជូនដល់បងប្អូននៅថ្ងៃនេះផងដែរ។
លោកអភិបាលស្រុក បានផ្ដាំផ្ញើដល់ប្រជាពលដ្ឋ សូមរក្សាប័ណ្ណនេះឱ្យបានល្អប្រសើរចៀដសវាងការធ្លាក់ទៅដល់ដៃរបស់ជនទុច្ចរឹត ហើយយកទៅប្រើប្រាស់ក្នុងអំពើអាក្រក់ និងអំពើផ្សេងៗទៀតនាំឱ្យមានការលំបាកដល់ប្រជាពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធិផ្ទាល់។ ប័ណ្ណកម្មសិទ្ធិ ដែលប្រជាពលរដ្ឋទទួលបាននៅថ្ងៃនេះ គឺជាឯសារមួយសំខាន់ណាស់ ជាឯកសារតំណាងឱ្យទ្រព្យ ជាឯកសារតំណាងឱ្យសិទ្ធិ នៃកម្មសិទ្ធផ្ដាច់មុខ របស់កម្មសិទ្ធិលើដីធ្លីរបស់ខ្លួន ក្នុងការប្រើប្រាស់ និងអាស្រ័យផល ការលក់ដូរការផ្ទេរទៅអ្នកដទៃ ការដាក់ធានាខ្ចីប្រាក់ និងការផ្ទេរទៅឱ្យកូនចៅជាដើម។ហាមបងប្អូនកំយកបណ្ណនេះទៅអ៊ុតរឹងជាដាច់ខាត៕



