នាយករដ្ឋមន្ត្រីព័រទុយហ្គាល់ជំរុញឱ្យប្រជាពលរដ្ឋចាកចេញពីផ្ទះសម្បែងរបស់ពួកគេជាបន្ទាន់!បន្ទាប់ពីមួយផ្នែកនៃទំនប់ទឹកបាន បាក់រលំ បង្ករជាវិបត្តិទឹកជំនន់កាន់តែធ្ងន់ធ្ងរទៅៗ
នាយករដ្ឋមន្ត្រីព័រទុយហ្គាល់បានជំរុញឱ្យប្រជាពលរដ្ឋនៅតំបន់ដែលរងគ្រោះដោយទឹកជំនន់ត្រូវចាកចេញពីផ្ទះសម្បែងរបស់ពួកគេ បន្ទាប់ពីមួយផ្នែកនៃទំនប់ទឹកបានបាក់នៅតំបន់ភាគកណ្តាលទីក្រុង Coimbra។ លោក Luis Montenegro បាននិយាយថា ហេតុការណ៍បាក់ទំនប់ទន្លេ Mondego មួយផ្នែកនឹងជះឥទ្ធិពលអាក្រក់បង្ករជាទឹកជំនន់ “យឺតៗ” ប៉ុន្តែវាក៏កំពុងកើនឡើង “ដោយវាយប្រហារកន្លែងជាច្រើន និងកំពុងចាប់ផ្តើមវាយប្រហារប្រជាជននៅក្នុងតំបន់ Coimbra ក៏ដូចជា Montemor-o-Velho ដែរ”។ លោកក៏បានព្រមានអំពី “លទ្ធភាពនៃការបាក់ផ្នែកផ្សេងទៀតក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខទៀតដែរ”។ អាជ្ញាធរក្នុងតំបន់បានណែនាំឱ្យជម្លៀសមនុស្សប្រហែលជា៣,០០០នាក់ដែលរស់នៅក្បែរទន្លេ Mondego ខណៈដែលទន្លេ និងទំនប់នេះបានហើមប៉ោងឈានដល់កម្រិតធ្ងន់ធ្ងរ។ ទីក្រុង Montenegro (ម៉ុងតេណេហ្គ្រោ)វិញបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យធ្វើតាមការណែនាំរបស់ប៉ូលីស របស់ក្រុមអ្នកពន្លត់អគ្គីភ័យ និងមន្ត្រីការពារជនស៊ីវិល ដោយពួកគេនិយាយថាអាជ្ញាធរកំពុងចាត់ទុកសន្តិសុខ និង សុវត្ថិតភាពរបស់ប្រជាជនជាកត្តាចំបងមុនគេ”។ ព្យុះរដូវរងាដ៏សាហាវជាបន្តបន្ទាប់បានបង្កជាការបំផ្លិចបំផ្លាញដល់ប្រទេសជាច្រើនក្នុងសហភាពអឺរ៉ុបដែលមានប្រជាជន១០.៧លាននាក់ ដែលបង្កឱ្យមានទឹកជំនន់ផង រអិលបាក់ដីផង និងផ្តាច់ចរន្តអគ្គិសនី ព្រមទាំងបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរផងនៅទូទាំងតំបន់ជាច្រើននៃប្រទេសនីមួយៗ។ យ៉ាងហោចណាស់មនុស្ស៧នាក់បានស្លាប់ដោយសារបញ្ហាអាកាសធាតុអាក្រក់នេះ ដោយមានមនុស្សជាច្រើននាក់ផ្សេងទៀតបានស្លាប់នៅក្នុងឧប្បត្តិហេតុពាក់ព័ន្ធគ្នានេះ អំឡុងពេល និង ក្រោយពេលគ្រោះមហន្តរាយដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



