ក្រុមព្រះសង្ឃដែលបានសម្រេច «ដើរដោយជើងទទេរដើម្បីសន្តិភាព» រយៈពេល១៥សប្តាហ៍ បានបញ្ចប់ហើយ ក្រោយពីបានមកដល់ទីក្រុង Washington D.C
ក្រុមព្រះសង្ឃពុទ្ធសាសនាមួយក្រុមបានធ្វើដំណើរទៅដល់ទីក្រុងវ៉ាស៊ីនតោនឌីស៊ីហើយកាលពីថ្ងៃអង្គារនេះ ដោយដើរដោយថ្មើរជើងផ្ទាល់និងជាជួរដោយឆ្លងកាត់ស្ពានទន្លេ Potomac ដើម្បីបញ្ចប់ដំណើររយៈពេល១៥សប្តាហ៍ពីរដ្ឋតិចសាស់ ដែលវាជាភាពទាក់ទាញមួយក្នុងប្រទេសនេះដែរ។ ព្រះសង្ឃដែលស្ថិតក្នុងស្បង់ពណ៌លឿង ទឹកក្រូច បានក្លាយជាតួអង្គសំខាន់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម រួមជាមួយនឹងសុនខជួយសង្គ្រោះរបស់ព្រះអង្គដែលមានឈ្មោះថា Aloka ។ បន្ទាប់ពីបានចំណាយពេលយប់ថ្ងៃច័ន្ទ នៅទីក្រុង Arlington រដ្ឋ Virginia ក្រុមព្រះសង្ឃទាំងអស់ក៏បានឆ្លងកាត់ស្ពាន Chain ចូលទៅក្នុងស្រុកកូឡុំប៊ីភ្លាមៗដែរ បន្ទាប់ពីម៉ោង៨ព្រឹក។ ព្រះសង្ឃទាំងអស់បានដើរដោយជើងទទេរដើម្បីបង្ហាញពីការតស៊ូមតិ សម្រាប់សុខសន្តិភាព ហើយសារសាមញ្ញរបស់ព្រះសង្ឃទាំងអស់បានបន្លឺឡើងទូទាំងទឹកដីសហរដ្ឋអាមេរិក ដែលបង្ហាញពីការចង់បញ្ចប់ជម្លោះ និងការបែកបាក់ផ្នែកនយោបាយជាដើម។ មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាតាមបណ្តោយផ្លូវនាភាគខាងត្បូងជារឿយៗទោះបីស្ថិតក្នុងអាកាសធាតុត្រជាក់ខុសពីធម្មតា ដើម្បីមើលក្បួនដង្ហែព្រះសង្ឃដ៏ស្ងប់ស្ងាត់ទាំងនោះ ដែលបានចាប់ផ្តើមកាលពី ចុងខែតុលាមក។ ហ្វូងមនុស្សយ៉ាងច្រើនបានរង់ចាំស្វាគមន៍វត្តមានរបស់ព្រះសង្ឃទាំងអស់ នៅពេលដែលពួកគេត្រូវស្នាក់នៅរយៈពេល២ថ្ងៃនៅទីក្រុងវ៉ាស៊ីនតោន។ នាយកដ្ឋានប៉ូលីសទីក្រុងនេះបានចេញសេចក្តីជូនដំណឹងសម្រួលចរាចរណ៍ដោយប្រកាសថានឹងមាន «ការបិទផ្លូវទៅមក» តាមបណ្តោយផ្លូវដែលព្រះសង្ឃធ្វើដំណើរ ដើម្បីធានាសុវត្ថិភាពសម្រាប់ពួកគាត់ និងអ្នកទស្សនាដែរ។ ព្រះតេជគុណ Pannakara ដែលជាអ្នកដឹកនាំក្បួនដង្ហែរដ៏មានប្រជាប្រិយភាព បានមានសង្ឃដិការយ៉ាងស្រទន់ទៅកាន់ហ្វូងមនុស្សថា«៖ យើងមិនមែនដើរពី Fort Worth រដ្ឋ Texas ទៅកាន់ Watson រដ្ឋ DC ដើម្បីនាំមកនូវសន្តិភាពណាមួយដល់អ្នកទេ ប៉ុន្តែដើម្បីបង្កើនការយល់ដឹងអំពីសន្តិភាព និងដើម្បីឲ្យអ្នកទាំងអស់គ្នាអាចដោះសោពីប្រអប់នោះបាន និងរៀនដោះលែងវា»។ ព្រះសង្ឃចំនួន ១៩ អង្គបានចាប់ផ្តើមធ្វើដំណើរក្នុងចម្ងាយ ៣.៧០០គីឡូម៉ែត្រ ពីមជ្ឈមណ្ឌលវិបស្សនាភាវនា Huong Dao ក្នុងទីក្រុង Fort Worth នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥។ ពួកគេមកពីវត្តអារាមព្រះពុទ្ធសាសនាថេរវាទជុំវិញពិភពលោក ដែលដឹកនាំដោយព្រះតេជគុណ Pannakara ដែលជាអនុប្រធានវត្ត Fort Worth ផងដែរ។ សកម្មភាពនេះបានទាក់ទាញមនុស្សរាប់លាននាក់ ចូលតាមដានក្រុមព្រះសង្ឃតាមអ៊ីនធឺណិត ហើយហ្វូងមនុស្សខ្លះបាន រង់ចាំស្វាគមន៍ពួកគេនៅកន្លែងជាច្រើន ចាប់តាំងពីព្រះវិហារមួយក្នុងទីក្រុង Opelika រដ្ឋ Alabama រហូតដល់សាលាក្រុងក្នុងទីក្រុង Richmond រដ្ឋ Virginia មកម៉្លេះ។ ខណៈកំពុងស្ថិតនៅក្នុងរដ្ឋធានីសហរដ្ឋអាមេរិក ពួកគេមានគម្រោងដាក់សំណើទៅកាន់អ្នកតាក់តែងច្បាប់ដើម្បីប្រកាសពីថ្ងៃកំណើតរបស់ព្រះពុទ្ធថាជាថ្ងៃឈប់សម្រាកជាតិផងដែរ។ ប៉ុន្តែព្រះតេជគុណ Pannakara និងសង្ឃដទៃទៀតបានសង្កត់ធ្ងន់ថានោះមិនមែនជាគោលដៅនៃការដើររបស់ពួកយើងនោះទេ។ ការធ្វើដំណើរទាំងនេះគឺពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់។ ជាក់ស្តែងកាលពីខែវិច្ឆិកាអំឡុងពេលដែលព្រះសង្ឃបានដើរនៅម្ខាងផ្លូវហាយវេ មួយ នៅខាងក្រៅទីក្រុងហ៊ូស្តុនមានរថយន្តដឹកទំនិញបានបុកជាមួយរថយន្តផ្សេងទៀត ក៏បានបណ្តាលឲ្យព្រះសង្ឃ២អង្គបានរងរបួស និងមានមួយព្រះអង្គបានកាត់ជើងចោលថែមទៀតផង។ ការដើរលេងដោយសន្តិភាពគឺជាប្រពៃណីដ៏មានតម្លៃមួយនៅក្នុងព្រះពុទ្ធសាសនាថេរវាទ។ ព្រះតេជគុណ Pannakara បានជួបសុនខ Aloka ជាលើកដំបូងកាលពីវាវង្វេងម្នាក់ឯង ដែលឈ្មោះរបស់វាមានន័យថា “ពន្លឺនៃទេវភាព” ជាភាសាសំស្ក្រឹត ក្នុងអំឡុងពេលធ្វើដំណើររយៈពេល ១១២ថ្ងៃ ដោយឆ្លងកាត់ប្រទេសឥណ្ឌាក្នុងឆ្នាំ ២០២២។ ព្រះសង្ឃមួយចំនួន រួមទាំងព្រះតេជគុណ Pannakara បានដើរដោយជើងទទេរ ឬពាក់ស្រោមជើងសម្រាប់ការធ្វើដំណើរភាគច្រើនទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីប៉ះដីដោយផ្ទាល់ដោយដំណើរខ្លះបានឆ្លងកាត់ផ្លូវព្រិល និងភាពត្រជាក់ខ្លាំង ពេលខ្លះពួកគាត់ក៏បានពាក់ស្បែកជើងកវែងការពារដែរ។ ព្រះសង្ឃបានអនុវត្ត និងបង្រៀនពីវិបស្សនាកម្មដ្ឋាន ដែលជាបច្ចេកទេសផ្លូវអារម្មណ៍បែបឥណ្ឌាបុរាណ ដែលព្រះពុទ្ធបានបង្រៀនជាស្នូលដើម្បីសម្រេចបាននូវការត្រាស់ដឹងផងដែរ។ ការដើរដោយថ្មើរជើងគឺបានផ្តោតលើការតភ្ជាប់ផ្លូវចិត្ត-រាងកាយ ការសង្កេតមើលដង្ហើម និងអារម្មណ៍រាងកាយរបស់អ្នកដើរ ដើម្បីយល់កាន់តែច្បា់ពីភាពពិត ភាពមិនអមតៈ និងទុក្ខកិរិយា ថែមទៀតផង៕
សម្រួលអត្ថបទ៖ សុផារិន្ទ



