មន្ទីរផែនការខេត្តព្រះសីហនុ រៀបចំកិច្ចប្រជុំណែនាំស្តីពី ការប្រមូលតម្រូវការអាទិភាព ការវិភាគស្ថានភាព និងការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីក្រុមការងារខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់»

ខេត្តព្រះសីហនុ៖ នៅថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ មន្ទីរផែនការខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំណែនាំស្តីពី «ការប្រមូលតម្រូវការអាទិភាព ការវិភាគស្ថានភាព និងការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្ត្រី និងក្រុមការ

ងារថ្នាក់ខេត្ត ក្រុង–ស្រុក និងឃុំ–សង្កាត់» ក្រោមអធិបតីភាព លោកជំទាវ យឹង សុខឃឿន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក មីន កុម្ភៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ នៅសាលប្រជុំមន្ទីរផែនការខេត្តសង្កាត់លេខ១ក្រុងព្រះសីហនុ។

ក្នុងឱកាសនោះ លោក មីន កុម្ភៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ណែនាំ និងលើកទឹកចិត្តដល់មន្ត្រីជំនាញ និងក្រុមការងារពាក់ព័ន្ធទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ស្តាប់ការណែនាំ ពង្រឹងការសម្របសម្រួលការងារ និងអនុវត្តតាមទិសដៅដែលអង្គប្រជុំបានដាក់ចេញ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពការងារនៅមូលដ្ឋាន។

កិច្ចប្រជុំនេះ មានការចូលរួមពីលោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរ តំណាងអង្គភាពជុំវិញខេត្ត កងកម្លាំងលោក-លោកស្រី អភិបាលរងក្រុង–ស្រុក លោក-លោកស្រី មេឃុំ–ចៅសង្កាត់ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីណែនាំអំពីវិធីសាស្ត្រប្រមូលតម្រូវការអាទិភាព ការវិភាគស្ថានភាពជាក់ស្តែង និងការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្ត្រី និងក្រុមការងារថ្នាក់ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ទូទាំងខេត្តព្រះសីហនុ សំដៅគាំទ្រការរៀបចំផែនការ និងការអភិវឌ្ឍន៍មូលដ្ឋានឱ្យមានប្រសិទ្ធភាព សមស្របនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ៕ អត្ថបទ៖និន សុផារ,រូបភាព៖កាន សំអុល