បំបែកកំណត់ត្រាប្រវត្តិសាស្រ្តថ្មី! គណបក្សរបស់លោកស្រីនាយករដ្ឋមន្រ្តីជប៉ុន Sanae Takaichi ឈ្នះសម្លេងឆ្នោតលើសលប់ ធ្វើឱ្យសន្ទស្សន៍ភាគហ៊ុន Nikkei ឡើងដល់២២៥ ស្មើនឹង៤,៧%នៅតូក្យូ

គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីជប៉ុនបច្ចុប្បន្ន Sanae Takaichi ទទួលបានសំឡេងភាគច្រើនលើសលប់ចំនួន២ភាគប៣នៅក្នុងការបោះឆ្នោតសភាកាលពីយប់ថ្ងៃអាទិត្យនេះ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុនដែលបានដកស្រង់លទ្ធផលបឋម។ ជ័យជម្នះដ៏លើសលប់នេះគឺដោយសារតែប្រជាប្រិយភាពមិនធម្មតារបស់នាយករដ្ឋមន្ត្រីជាស្ត្រីដំបូងរបស់ប្រទេសជប៉ុន និងជាឱកាសអនុញ្ញាតឱ្យលោកស្រីបន្តការផ្លាស់ប្តូរដោយអភិរក្សនិយមជាកត្តាដ៏សំខាន់មួយនៅក្នុងស្ថានភាពសន្តិសុខ អន្តោប្រវេសន៍ និងគោលនយោបាយផ្សេងទៀតរបស់ប្រទេសជប៉ុនដែរ។ នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មជប៉ុន NTV កាលពីថ្ងៃអាទិត្យលោកស្រី Takaichi បានសង្កត់ធ្ងន់លើគោលនយោបាយរបស់លោកស្រីលើឥណទានពន្ធដែលអាចសងវិញបាន ដោយលោកស្រីលើកឡើងថាវាគឺជាគោលបំណងចម្បងរបស់លោកស្រី។ លោកស្រី Takaichi បានប្រាប់ NTV បន្ថែមអំឡុងពេលផ្តល់បទសម្ភាសន៍ផ្ទាល់ពីទីស្នាក់ការកណ្តាលគណបក្សប្រជាធិបតេយ្យសេរីនៅទីក្រុងតូក្យូថា “សម្រាប់អ្នកមានប្រាក់ចំណូលមធ្យមនិងទាប គឺជាបន្ទុកដែលត្រូវធានារ៉ាប់រងក្នុងសង្គមនិងមានទម្ងន់ធ្ងន់បំផុត ហើយមានលក្ខណៈថយក្រោយ ដូច្នេះខ្ញុំពិតជាចង់ដោះស្រាយរឿងនោះខ្លាំងណាស់”។ លោកស្រីក៏បាននិយាយផងដែរថា លោកស្រីបានបើកចំហទ្វាដើម្បីធ្វើការជាមួយគណបក្សប្រឆាំងលើគោលនយោបាយមួយចំនួនដែលវាជាគឺភាពបត់បែន និងគឺជាចំណុចខ្លាំងរបស់ខ្ញុំដែរ។ សន្ទស្សន៍ភាគហ៊ុន Nikkei បានឡើងដល់២២៥ហ៊ុន នៅទីក្រុងតូក្យូ និងបានកើនឡើង ៤,៧% នៅថ្ងៃចន្ទនេះ បន្ទាប់ពីគណបក្សកាន់អំណាចរបស់លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi ទទួលបានសំឡេងភាគច្រើនលើសលប់២ភាគ៣នៅក្នុងការបោះឆ្នោតសភា។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក គណបក្ស LDP ទទួលបាន ៣១៦ អាសនៈនៅព្រឹកថ្ងៃចន្ទនេះ ដែលលើសពីសំឡេងភាគច្រើនដាច់ខាតចំនួន២៦១អាសនៈនៅក្នុងសភាជាន់ទាបដែលមានសមាជិក ៤៦៥រូបដែលជាសភាដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសជប៉ុន។ ស្ថានភាពនេះបានក្លាយទៅជាការបំបែកកំណត់ត្រាមួយថ្មីចាប់តាំងពីការបង្កើតគណបក្សនេះក្នុងឆ្នាំ ១៩៥៥ និងលើសពីកំណត់ត្រាមុនៗដែលមានត្រឹម៣០០អាសនៈដែលបានឈ្នះឆ្នោតក្នុងសភាពកាលពីឆ្នាំ១៩៨៦ដោយអតីតនាយករដ្ឋមន្ត្រី Yasuhiro Nakasone។ ដោយមាន៣៦ អាសនៈឈ្នះដោយសម្ព័ន្ធមិត្តថ្មីរបស់ខ្លួន គឺគណបក្សនវានុវត្តន៍ជប៉ុន សម្ព័ន្ធភាពកាន់អំណាចរបស់លោកស្រី Takaichi បានឈ្នះសម្លេង ៣៥២ អាសនៈដែរ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ