ឯកឧត្ដមបណ្ឌិតប្រតិភូ កៅ ថាចអញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល រវាង ក្រុមហ៊ុន Arukah, តំណាងសហព័ន្ធស្រូវអង្ករកម្ពុជា, តំណាងរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ
រាជធានីភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល រវាង ក្រុមហ៊ុន Arukah, តំណាងសហព័ន្ធស្រូវអង្ករកម្ពុជា, តំណាងរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ ដើម្បីជួបប្រជុំពិភាក្សាលើ (១) កាលានុវត្តភាពនៃកិច្ចសហការរវាងក្រុមហ៊ុន Arukah និងរោងម៉ាស៊ីនកិនស្រូវ លើគម្រោងធ្យូងអង្កាម ដែលចូលរួមដល់ការបន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ជក់ និងការកាត់បន្ថយកាកសំណល់កសិកម្ម ព្រមទាំងលទ្ធភាពនៃការលក់ឥណទានកាបូន និង (២) បញ្ហាប្រឈម និងកាលានុវត្តភាព ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យស្រូវអង្ករប្រកបដោយនិរន្តរភាព។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦, នៅការិយាល័យកណ្ដាលរបស់ធនាគារ ARDB៕



