រាជរដ្ឋាភិបាលកម្ពុជា ផ្សព្វផ្សាយផែនការមេ ប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់ ប៉ូលអភិវឌ្ឍន៍ជាតិ និងជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រ
ខេត្តព្រះសីហនុ ៖ សិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី “គម្រោងអភិវឌ្ឍន៍ផែនការមេដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីក ថ្នាក់តំបន់” ជាមយមួយលោក NAGASE Kensuke អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្ដើមផ្សព្វផ្សាយគម្រោងអភិវឌ្ឍន៍ផែនការមេដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់ ប៉ូលអភិវឌ្ឍន៍ជាតិ និងជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រ។
លោក NAGASE Kensuke អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា មានប្រសាសន៍ថា រដ្ឋាភិបាលជប៉ុន ក៏ដូចជាទីភ្នាក់ងារ JICA គាំទ្រគម្រោងអភិវឌ្ឍន៍ផែនការមេនេះ តាមរយៈជំនាញការរបស់ជប៉ុនដែលពោពេញដោយជំនាញ សមត្ថភាព និងបទពិសោធន៍ខ្ពស់។
រាជរដ្ឋាភិបាលកម្ពុជា ត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់កិច្ចសហការនានាតាមការចាំបាច់ សំដៅធ្វើយ៉ាងណាឱ្យការសិក្សារៀបចំផែនការមេនេះមានភាពគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ត្រឹមត្រូវនិងសម្រេចបានលទ្ធផលតាមការគ្រោងទុក។
ផែនការមេនេះ មានចក្ខុវិស័យ អភិវឌ្ឍខេត្តព្រះសីហនុទៅជា៖ ទី១. ច្រកទ្វារអន្តរជាតិរបស់ប្រទេសកម្ពុជា ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។ ទី២. ប៉ូលអភិវឌ្ឍន៍ជាតិ ដោយប្រែក្លាយជា គោលដៅទេសចរណ៍ឆ្នេរសមុទ្រ និងប្រជុំកោះលំដាប់សកលលោក។ ទី៣. ទីក្រុងធំមួយនៅក្នុងតំបន់អាស៊ាន ជាមួយនឹងកិត្តិនាមជាទីក្រុងគំរូបៃតង ប្រកបដោយចីរភាព, ចម្រុះវប្បធម៌ និងឆ្លាតវៃ។
តាមផែនការមេដំណាក់កាលទី ១ ចាប់ពីឆ្នាំ «២០២៥-២០២៨»៖ ផ្តោតលើការធ្វើសមាហរណកម្មខេត្តព្រះសីហនុ ទៅក្នុងប្រព័ន្ធពាណិជ្ជកម្មក្នុងតំបន់, ការពង្រីកមុខងារភស្តុភារកម្ម និងវិស័យទេសចរណ៍ព្រមទាំងការធ្វើឲ្យប្រសើរឡើងនូវទីក្រុងចាស់ និងអភិវឌ្ឍតំបន់ថ្មី រួមទាំងការទាក់ទាញការវិនិយោគ ដែលមានតម្លៃបន្ថែមខ្ពស់។
ដំណាក់កាលទី ២ «២០២៩-២០៣៨»៖ ខេត្តព្រះសីហនុនឹងពង្រឹងតួនាទីរបស់ខ្លួនជាច្រកទ្វារជាតិ និងជាទីក្រុងមជ្ឈមណ្ឌលក្នុងតំបន់ លើវិស័យហិរញ្ញវត្ថុ ពាណិជ្ជកម្ម ការអភិវឌ្ឍឧស្សាហកម្ម ការដឹកជញ្ជូន និងបច្ចេកវិទ្យា ព្រមទាំងអភិវឌ្ឍខ្លួនទៅជាទីក្រុងពហុមុខងារ សមស្របសម្រាប់សហ-គ្រិនភាព ទីក្រុងបៃតង និងទីក្រុងឆ្លាតវៃ ព្រមទាំងជាខេត្តដែលមានចំណូលខ្ពស់ ប្រកបដោយវិបុល-ភាព៕



