លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ លើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦
កំពង់ស្ពឺ៖ នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ លើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ ស្ថិតនៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
បន្ទាប់ពីបានស្តាប់ការអានរបាយការណ៍សរុបរួច លោកមេបញ្ជាការរង លោកប្រធានមន្ទីរ មេបញ្ចាការមូលដ្ឋានក្រុង-ស្រុក ដោយបានមានមតិលើកឡើងពីបញ្ហាប្រឈមមួយចំនួន ដើម្បីដោះស្រាយ និងរកវិធីកែសម្រួល ដើម្បីឲ្យការងារកាន់តែមានប្រសិទ្ធភាពខ្ពស់ ហើយលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានដោះស្រាយនូវបញ្ហាប្រឈមទាំងនោះជាបន្ទាន់។
តាមប្រសាសន៏ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក្នុងកិច្ចប្រជុំ ក៏បានលើកឡើងអំពីសកម្មភាពដែលយើងអនុវត្តត្រូវតែផ្សាយចេញ និងបានបន្តទៀតថា ក្រោយពេលដែរបានដាក់លេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ Hotline 1292 មកកម្លាំងអាវុធហត្ថមានការហត់នឿយក៏ពិតមែនតែកម្លាំងរបស់យើងបានជួយដល់ប្រជាពលរដ្ឋ បានច្រើនណាស់ ដូចឆ្នេះកម្លាំងយើងទាំងអស់ ជាពិសេសតាមបណ្តាក្រុងស្រុក និងមន្ទីរពាក់ពន្ធ័ត្រូវតែបន្តអនុវត្តនិងផ្សព្វផ្សាយ បន្ថែមទៀត ដើម្បីឲ្យប្រជាពលរដ្ឋកាន់តែជ្រូតជ្រាបជាព័ត៏មានបានកាន់តែច្រើនថែមទៀត។
ស្របពេលនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានដាក់បទបញ្ចាឲ្យកម្លាំងតាមបណ្តាក្រុង-ស្រុក ស្នាក់ការសន្តិសុខ ត្រូវបន្តការងារល្បាតពេលយប់ក្នុងភូមិសាស្រ្តរបស់ខ្លួនបន្ថែមទៀត ដើម្បីបង្ការ ទប់ស្កាត់ នូវរាល់បទល្មើស ទាំងឡាយណាដែលអាចកើតមានជាយថាហេតុណាមួយ។ ជាពិកម្លាំងទាំងងអស់ហាមដាច់ខាតស្លៀកពាក់ឯកសណ្ឋាន បើកឡាន ឬម៉ូតូអង្គភាពចូលផឹកស៊ីបង្ករបញ្ហាដែលធ្វើប៉ះពាល់ដល់អង្គភាព និងស្ថាបណ្ណ័ជាដើម នាយទាហាន នាយទាហានរងទាំអស់ និងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន។ ហើយគប្បីត្រូវចេះគោរពស្រលាញ់ យោគយល់អាព្យាស្រ័យឲ្យគ្នាទៅវិញទៅមក ត្រូវមានសាមគ្គីភាពល្អក្នុងភាពជួយគ្នាទៅវិញទៅមក ក្នុងនាមអង្គភាពតែមួយ ដើម្បីអង្គភាពទាំងអស់គ្នា។
ជាមុននឹងបញ្ជប់ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានកោតសរសើរដល់ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងងស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ច បានយ៉ាងល្អដែលថ្នាក់លើដាក់ឲ្យ ទាំងនេះជាការទទួលខុសត្រូវ ក្នុងនាមយើងពាក់ឯកសណ្ឋាននេះ ហើយឮក៏បានជូនពរដល់ នាយទាហាន នាយទាហានរងទាំងអស់ និងក្រុមគ្រួសារសូមឲ្យមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចការងារថែមទៀតផង៕



