កម្មវិធី “ថ្ងៃបើកទូលាយ” លើកដំបូងប្រចាំឆ្នាំ២០២៦ របស់ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ ផ្លាស់ប្តូរការអនុវត្តបច្ចេកវិទ្យាថាមពលអគ្គិសនីកម្ពុជា–ចិន
ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ ស្ថិតក្នុងខេត្តស្ទឹងត្រែង បានរៀបចំកម្មវិធីប្រចាំឆ្នាំរបស់ខ្លួនជាលើកដំបូងក្នុងឆ្នាំ២០២៦ គឺព្រឹត្តិការណ៍ “ថ្ងៃបើកទូលាយ” និងបានឲ្យនិស្សិតនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ជំនាញវិស្វកម្មអគ្គីសនី និងអេឡិចត្រូនិក ប្រមាណ ២០០ នាក់បំពេញទស្សនកិច្ចសិក្សា ដើម្បីផ្លាស់ប្តូរការអនុវត្តបច្ចេកវិទ្យាថាមពលអគ្គិសនីកម្ពុជា–ចិន។
កម្មវិធី “ថ្ងៃបើកទូលាយ” របស់ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ បានបើកឱកាសឲ្យនិស្សិតប្រមាណ ២០០នាក់ បានចូលទស្សនាទីតាំងដោយផ្ទាល់ ដោយរួមបញ្ចូលគ្នានូវការពន្យល់ទ្រឹស្ដី ដើម្បីជួយឱ្យលោកគ្រូអ្នកគ្រូ និងនិស្សិតយល់ដឹងកាន់តែស៊ីជម្រៅ អំពីដំណើរការនៃការផលិតថាមពលអគ្គិសនី ឧបករណ៍ប្រតិបត្តិការ និងការគ្រប់គ្រងសុវត្ថិភាពនៅស្ថានីយ៍វារីអគ្គិសនី ឱ្យកាន់តែច្បាស់បន្ថែមទៀត ព្រមទាំងផ្តល់ឱ្យនិស្សិតឃើញនូវទិដ្ឋភាពជាក់ស្ដែង អំពីការងារនៅក្នុងវិស័យថាមពល។
ព្រឹត្តិការណ៍នេះ មានគោលបំណងបង្កើតវេទិកាសិក្សាអនុវត្តជាក់ស្ដែងសម្រាប់និស្សិតជំនាញបច្ចេកវិទ្យាថាមពលអគ្គិសនី ព្រមទាំងជួយលើកកម្ពស់ការផ្សាភ្ជាប់គ្នារវាងទ្រឹស្តី និងការអនុវត្តជាក់ស្ដែងឱ្យកាន់តែមានប្រសិទ្ធភាព និងជួយនិស្សិតពង្រឹងការយល់ដឹងអំពីជំនាញវិជ្ជាជីវៈ រួមទាំងអាចយល់ច្បាស់ពីទិសដៅអភិវឌ្ឍអាជីពនាពេលអនាគត។
ជាមួយគ្នានេះ កម្មវិធី “ថ្ងៃបើកទូលាយ” នេះ ក៏បានជួយជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យថាមពលអគ្គិសនីរវាងចិន និងកម្ពុជា ដើម្បីបញ្ជាក់ឱ្យឃើញនូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការ ក្រោមគម្រោងនៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ផងដែរ៕



