ក្រុមហ៊ុន Mingyu Group (Cambodia) Investment បានបិទបញ្ចប់គ្រោងសាងសង់អគារ Royal Skyland របស់ខ្លួនប្រកបដោយជោគជ័យ

បើទោះបីជាវិស័យសេដ្ឋកិច្ចក្នុងពិភពលោក កំពុងប្រឈមជាមួយវិបត្តិសកលយ៉ាងណាក៏ដោយ ក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មក្នុងវិស័យអចលនទ្រព្យ ដែលមានបទពិសោធន៍ជាង 17ឆ្នាំ ក្រុមហ៊ុន Mingyu Group (Cambodia) Investment បានឈរជើងយ៉ាងរឹងមាំនៃគម្រោងការសាងសង់អគារ Royal Skyland រហូតប្រកបដោយជោគជ័យ។ នេះបើតាមការឲ្យដឹងពី លោក Chen Yaming ប្រធានក្រុមហ៊ុន Mingyu Group (Cambodia) Investment ថ្លែងក្នុងពិធីបិទបញ្ចប់គ្រោងសាងសង់អគាររបស់ខ្លួន នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។

លោក Chen Yaming បន្តទៀតថា អគារ Royal Skyland បានបង្កើតប្រវត្តិសាស្ត្រថ្មីបន្ថែម ដែលមានទីតាំងគម្រោង​ នៅទួលទំពូង ក្នុងរាជធានីភ្នំពេញ និងជាអគារខ្ពស់ដ៏លេចធ្លោ ដែលបានរចនាឡើងតាមបែបទំនើប ទាន់សម័យ ស៊ីវីល័យនិងភាពទាក់ទាញ មានកម្ពស់រហូតទៅដល់ ១៧៨ម៉ែត្រ និងមាន៥១ជាន់ ធានាបាននូវគុណភាពលំនៅដ្ឋានដ៏ល្អប្រណិត ព្រមទាំងទិដ្ឋភាពដ៏ស្រស់ស្អាត ដែលមិនអាចមើលរំលង ប៉មមូល នៃអគារ ដែលបង្ហាញជានិមិត្តសញ្ញានៃទីក្រុង។

 

លោក បន្ថែមទៀតថា ដោយប្រកាន់ខ្ជាប់នូវទស្សនវិជ្ជាការអភិវឌ្ឍន៍របស់ក្រុមហ៊ុន Mingyu Group (Cambodia) រក្សាផ្នត់គំនិតក្នុងការសាងសង់អគារជាមួយនឹងឧត្តមគតិសាងសង់ផ្ទះល្អ និងធ្វើឲ្យអគារ អគារ Royal Skyland ក្លាយជាគម្រោងស្តង់ដារ ដែលមានតម្លៃវិនិយោគខ្ពស់ និងគុណភាពរស់នៅខ្ពស់។ ជាពិសេស សម្រោងនេះជាការចូលរួមចំណែក ដល់ការអភិវឌ្ឍន៍ឲ្យកាន់តែរីកចម្រើននៅក្នុងប្រទេសកម្ពុជា នឹងបន្តធ្វើឱ្យកាន់តែប្រសើរឡើងនូវសេដ្ឋកិច្ច កែលម្អសុខុមាលភាព របស់ប្រជាជន រក្សាភាពស្អិតរមួតក្នុងសង្គម និងការលើកកម្ពស់ពាណិជ្ជកម្មសេរី។

លោក បញ្ជាក់ដែរថា សម្រាប់អតិថិជនបានដែលទិញលំដ្ឋានថ្មី នៃអគារ Royal Skyland និងអាចចូលមករស់នៅបាននាពេលឆាប់ៗខាងមុខនេះ។

សូមបញ្ជាក់ថា អគារ Royal Skyland គឺជាលំដ្ឋានថ្មីរបស់ប្រជាជនក្នុងរាជធានីភ្នំពេញ ដ៏រស់រវើក ផ្តោតសំខាន់ទៅលើគំនិតច្នៃប្រឌិត និងប្រមូលផ្តុំដោយបទពិសោធន៍សម្បូរបែប មានទីសាធារណៈធំទូលាយ មានកន្លែងទទួលភ្ញៀវ មានសាលារៀន ផ្សារទំនើប ភោជនីយដ្ឋាន ស្កាយបារ រោងយន្ត ។