Zillion

លោកនាយករដ្ឋមន្ត្រីថៃទទួលស្វាគមន៍មេដឹកនាំទាំងអស់សម្រាប់ចូលរួមកិច្ចប្រជុំកំពូល APEC

Mor Ha Nokor

របៀបវារៈស្តីអំពីសង្រ្គាមនៅអ៊ុយក្រែន ការប្រជែងអំណាចដ៏ស្វិតស្វាញនៅអាស៊ី បញ្ហាអតិផរណា ការប្រែប្រួលអាកាសធាតុ និងការទប់ស្កាត់ជំងឺរាតត្បាត គឺជាបញ្ហាសំខាន់ៗក្នុងចំណោមបញ្ហាដែលមេដឹកនាំ Pacific Rim កំពុងព្យាយាមដោះស្រាយនៅក្នុងកិច្ចប្រជុំវិលជុំជាលើកទីបីសម្រាប់ពួកគេក្នុងមួយសប្តាហ៍នេះ។ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានស្វាគមន៍មេដឹកនាំទាំងអស់នៅថ្ងៃសុក្រនេះដែលជាទីតាំងមានការយាមកាមយ៉ាងតឹងរ៉ឹងបំផុតក្នុងទីក្រុងបាងកកប្រទេសថៃ ខណៈដែលកិច្ចប្រជុំនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកដែលមានសមាជិក 21 ប្រទេសកំពុងដំណើរការដែរ។ មេដឹកនាំមកពីប្រទេសទាំង 21 គឺមានសេដ្ឋកិច្ចនៅលើភាគីទាំងសងខាងនៃមហាសមុទ្រប៉ាស៊ីហ្វិកដែលតែងតែឆ្លៀតឱកាសដើម្បីធ្វើកិច្ចចរចាទ្វេភាគីនិងពិភាក្សាពីកិច្ចព្រមព្រៀងលើគ្រប់ភាគីពាក់ព័ន្ធ។
ក្នុងនោះមានរួមទ្វីបអាមេរិកឡាទីនមមានប្រទេសឈីលី ម៉ិកស៊ិក និងប៉េរូ សមាជិកផ្សេងទៀតមាន អូស្ត្រាលី ប្រ៊ុយណេ កាណាដា ចិន ហុងកុង ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី នូវែលសេឡង់ ប៉ាពួញូហ្គីណេ ហ្វីលីពីន រុស្ស៊ី សិង្ហបុរី កូរ៉េខាងត្បូង តៃវ៉ាន់ ថៃ សហរដ្ឋអាមេរិក និងវៀតណាម។ ក្នុងនាមជាម្ចាស់ផ្ទះ ប្រទេសថៃបានអញ្ជើញភ្ញៀវពិសេសបីរូបមកក្នុងកិច្ចប្រជុំនោះគឺប្រធានាធិបតីបារាំង Emmanuel Macron; ព្រះអង្គម្ចាស់ Mohammed bin Salman នាយករដ្ឋមន្ត្រីនៃប្រទេសអារ៉ាប៊ីសាអូឌីត; និងសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ប៉ុន្តែសម្តេចមិនអាចចូលរួមបន្ទាប់ពីការប្រកាសថាសម្តេចបានធ្វើតេស្តឃើញវិជ្ជមានវីរុសកូវីដ១៩។

សម្រួលអត្ថបទ៖ សុផារិន្ទ