កម្ពុជាបានចុះហត្ថលេខាកុងត្រាម្ចាស់ផ្ទះកីឡាយុវជន២០៣១ AYG-2031

ទទួលបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី ពិធីចុះហត្ថលេខាលេីកិច្ចសន្យាទីក្រុងម្ចាស់ផ្ទះ AYG លេីកទី៥ ឆ្នាំ ២០៣១ ត្រូវបានប្រព្រឹត្តទៅនាថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៦ នៅទីក្រុង Tashkent ប្រទេស Uzberkistan ។

ឯកឧត្តម វ៉ាត់ ចំរេីន អគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោង ខុន ប្រធានអូឡាំពិកកម្ពុជា និងឯឧ សេង វណ្ណៈ អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯឧ ឃួន ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ បានចុះហត្ថលេខាជាមួយ ឯឧ Timothy Fox ប្រធានស្តីទីក្រុមប្រឹក្សាអូឡាំពិកអាសុី OCA ។

កិច្ចសន្យានេះជាយន្តការស្តង់ដាប្រតិបត្តិរៀបចំព្រឹត្តិការណ៍ប្រកួតពហុកីឡាយុវជន AYG ២០៣១ ដែលបែងចែកការទទួលខុសត្រូវរវាងម្ចាស់កម្មសិទ្ធិ និងម្ចាស់ផ្ទះឲបានត្រឹមត្រូវតាមនិយាមកីឡាអន្តរជាតិ ។ ពិសេសការបញ្ជាក់ និងធានាឲព្រឹត្តិការណ៍ប្រកួតរៀបចំ និងប្រព្រឹត្តទៅដោយរលូន ទន់ភ្លន់ មុឹងម៉ាត់ និងជោគជ័យសម្រាប់សមាជិកអូឡាំពិកទាំង៤៥ប្រទេសត្រៀមចូលរួម។

ចលនាអូឡាំពិកកម្ពុជាប្តេជ្ញាខិតខំប្រឹងប្រែងត្រៀមគ្រប់លក្ខណៈសម្បត្តិ ដេីម្បីបំពេញកាតព្វកិច្ចជូនកំណត់ត្រាប្រវត្តិសាស្រ្តថ្មីសម្រាប់កម្ពុជា និងចូលរួមអបអរសាទេកម្ពុជាក្លាយជាប្រទេសមានសេដ្ឋកិច្ចមធ្យមកម្រិតខ្ពង់ឆ្នាំ២០៣០ ផងដែរ។

សូមជឿជាក់លេីរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជានឹងធ្វេីឲឆ្នាំ ២០៣១ កម្ពុជាអស្ចារ្យម្តងទៀត ៕