ព្យុះរដូវរងាដ៏ធំសម្បើមនាំមកនូវស្ថានភាពព្រិលធ្លាក់ឃ្លាំងនិងរំខានដល់ការធ្វើដំណើរនៅទីក្រុងញូវយ៉កដោយផ្តាច់ចរន្តអគ្គិសនី ពិបាកធ្វើដំណើរតាមផ្លូវថ្នល់ និងលុបចោលជើង ហោះហើរជាង១០.០០០ ជើង

ព្យុះរដូវរងាដ៏ធំមួយបានបន្តវាយប្រហារសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យនេះ ដោយវាបានបញ្ចេញនូវព្រិលធ្លាក់ខ្លាំង ភ្លៀងទឹកកក និងព្រិលក្រាស់ធ្លាក់ពាសពេញភាគខាងត្បូង និងឆ្លងកាត់រដ្ឋ New England ដែរ ដែលវាបាននាំមកនូវសីតុណ្ហភាពត្រជាក់ខ្លាំង ផ្តាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំ និងស្ថានភាពផ្លូវដ៏គ្រោះថ្នាក់ថែមទៀតផង។ ទឹកកក និងព្រិលធ្លាក់ត្រូវបានគេរំពឹងថានឹងបន្តរហូតដល់ថ្ងៃច័ន្ទនៅក្នុងតំបន់តូចៗភាគច្រើនបំផុតក្នុងប្រទេស បន្ទាប់មកសីតុណ្ហភាពនឹងចុះទាបខ្លាំង ដែលបណ្តាលឱ្យមានផលប៉ះពាល់ដ៏គ្រោះថ្នាក់ដល់ការធ្វើដំណើរ និងហេដ្ឋារចនាសម្ព័ន្ធ ស្ថានភាពនេះនឹងអូសបន្លាយរយៈពេលជាច្រើនថ្ងៃបន្តទៀត នេះបើយោងតាមសេវាអាកាសធាតុជាតិ។ នៅទីក្រុងញូវយ៉ក វិញ អភិបាលក្រុង Zohran Mamdani បាននិយាយថា យ៉ាងហោចណាស់មនុស្ស៥នាក់បានស្លាប់ ខណៈដែលសីតុណ្ហភាពបានធ្លាក់ចុះនៅថ្ងៃសៅរ៍ មុនពេលព្រិលធ្លាក់យ៉ាងខ្លាំង។ លោកបានសរសេរនៅលើបណ្តាញសង្គម X ថា “ខណៈដែលវាទទួលរងផលប៉ះពាល់បែបនេះ វានឹងក្លាយជាមូលហេតុមួយដែលបណ្តាលឲ្យមានមនុស្សស្លាប់ ហើយវាក៏ជាការរំលឹកឡើងវិញថា ជារៀងរាល់ឆ្នាំ ប្រជាជនញូវយ៉កត្រូវតែទទួលរងនូវភាពត្រជាក់បែបនេះដែរ។ “គ្រោះថ្នាក់នៃអាកាសធាតុនេះមិនអាចនិយាយបំផ្លើសបានទេ” នេះជាអ្វីដែលអភិបាលក្រុងក៏បានប្រកាសផងដែរថា ដោយថ្ងៃច័ន្ទនេះគឺតម្រូវឲ្យសិស្សានុសសិស្សទាំងអស់ ត្រូវរៀនពីចំងាយភាគច្រើនបំផុត ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់នានា។ គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះមានមនុស្សប្រហែល២១៣លាននាក់ស្ថិតនៅក្រោមការព្រមានអំពីអាកាសធាតុរដូវរងា ហើយបើយោងតាមគេហទំព័រ poweroutage.us ចំនួនអតិថិជនដែលគ្មានអគ្គិសនីប្រើប្រាស់បានកើនឡើងដល់ ៨៤០,០០០ នាក់ ហើយចំនួននេះកំពុងកើនឡើងជាបន្តបន្ទាប់ដែរ។ យោងតាមគេហទំព័រតាមដានជើងហោះហើរ flightaware.com វិញបានឱ្យដឹងថាក្នុងនោះមានជើងហោះហើរជាង ១០,០០០ ជើង ត្រូវបានលុបចោលរួចហើយកាលពីថ្ងៃអាទិត្យនេះ និង ៨,០០០ ជើងទៀតត្រូវពន្យារពេលហោះហើរ៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ