ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងឯកឧត្តម Linkham Douangsavanh រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ បានចូលរួមជាសក្ខីភាព ក្នុងការចុះកិច្ចព្រមព្រៀងរវាងក្រសួងកសិកម្មកម្ពុជានិងឡាវ ស្ដីពីការដឹកជញ្ជូនផលិតផលកសិកម្មឆ្លងកាត់ប្រទេសឡាវ ដែលនឹងបើកផ្លូវថ្មីមួយបន្ថែមទៀតសម្រាប់ការនាំចេញកសិផលកម្ពុជា ជាពិសេសទៅកាន់ទីផ្សារប្រទេសចិន។
ការពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យកសិកម្មកម្ពុជា-ឡាវ ដែលនេះគឺជាជំហានដ៏សំខាន់មួយក្នុង ដែលនៅពេលអនាគត នឹងមានលទ្ធភាព សហប្រតិបត្តិការលើវិស័យសក្ដានុពលដទៃទៀត ជាពិសេសវិស័យរ៉ែជីកសិកម្ម វិស័យព្រៃឈើ និងការតភ្ជាប់ទីផ្សារកសិកម្មបន្ថែមទៀត៕



