ឯកឧត្តម តូ ឡឹម (To Lam) ត្រូវបានជាប់ឆ្នោតសារជាថ្មីជា អគ្គលេខាធិការបក្ស សម្រាប់អាណត្តិ ២០២៦ – ២០៣១
ហាណូយ៖ឯកឧត្តម តូ ឡឹម អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សអាណត្តិទី១៣ ត្រូវបានបោះឆ្នោតជ្រើសរើសសារជាថ្មីជាប្រមុខបក្ស សម្រាប់អាណត្តិ ២០២៦ – ២០៣១ នៅក្នុងកិច្ចប្រជុំលើកដំបូងនៃគណៈកម្មាធិការមជ្ឈិមបក្សអាណត្តិទី១៤ កាលពីព្រឹកថ្ងៃទី២៣ ខែមករា។
យោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំ គណៈកម្មាធិការមជ្ឈិមបក្ស (PCC) អាណត្តិទី១៤ បានរៀបចំកិច្ចប្រជុំលើកដំបូងរបស់ខ្លួននៅទីស្នាក់ការកណ្តាល ដើម្បីសម្រេចលើបញ្ហាសំខាន់ៗជាពិសេស ដែលជាការចាប់ផ្តើមនៃអាណត្តិថ្មី។
ក្នុងឱកាសនោះ លោក តូ ឡឹម បានថ្លែងសុន្ទរកថាបើក និងធ្វើជាប្រធានដឹកនាំព្រឹត្តិការណ៍នេះ ដោយផ្អែកលើការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវលក្ខន្តិកៈបក្ស បទបញ្ជាការងារ បទបញ្ជាបោះឆ្នោត និងខ្លឹមសារពាក់ព័ន្ធនានា ប្រកបដោយស្មារតីឯកភាព និងការទទួលខុសត្រូវខ្ពស់ កិច្ចប្រជុំលើកដំបូងនេះបានសម្រេចភារកិច្ចសំខាន់ៗដូចខាងក្រោម៖
1. ការបោះឆ្នោតជ្រើសរើសការិយាល័យនយោបាយ (Politburo)។
2. ការបោះឆ្នោតជ្រើសរើសអគ្គលេខាធិការបក្ស។
3. ការបោះឆ្នោតជ្រើសរើសលេខាធិការដ្ឋាននៃគណៈកម្មាធិការមជ្ឈិមបក្ស។
4. ការស្តាប់របាយការណ៍ស្តីពីការស្នើមុខតំណែងដឹកនាំសំខាន់ៗរបស់បក្ស និងរដ្ឋ និងការផ្តល់មតិយោបល់លើសមាជិក សមាជិកាបក្ស ដែលត្រូវកាន់តំណែងជាសមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានមជ្ឈិមបក្ស។
5. ការបោះឆ្នោតជ្រើសរើសគណៈកម្មការត្រួតពិនិត្យនៃគណៈកម្មាធិការមជ្ឈិមបក្ស។
6.ការបោះឆ្នោតជ្រើសរើសប្រធានគណៈកម្មការត្រួតពិនិត្យនៃគណៈកម្មាធិការមជ្ឈិមបក្ស។
គណៈកម្មាធិការមជ្ឈិមបក្សអាណត្តិទី១៤ បានសម្រេចជាឯកច្ឆន្ទទាំងស្រុងក្នុងការបោះឆ្នោតជ្រើសរើសឯកឧត្តម តូ ឡឹម ឱ្យធ្វើជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម



