ប្រតិបត្តិការស្វែងរកឧទ្ធម្ភាគចក្រទេសចរណ៍មួយគ្រឿងរបស់ជប៉ុនបានចាប់ផ្តើម ក្រោយពីវាបាត់ខ្លួនកាលពីម្សិលមិញនៅជុំវិញ បរិវេណភ្នំភ្លើ Aso ក្នុងខេត្ត Kumamoto
ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះបានចាប់ផ្តើមឡើងវិញហើយនៅថ្ងៃពុធនេះ បន្ទាប់ពីជប៉ុនបានបំណែកយន្តហោះមួយគ្រឿងនៅជិតរណ្តៅភ្នំភ្លើងនៅលើភ្នំ Aso នៅភាគនិរតីនៃប្រទេសជប៉ុន។ ឧទ្ធម្ភាគចក្រទេសចរណ៍មួយគ្រឿងនេះបានបាត់ខ្លួនកាលពីថ្ងៃអង្គារ ដោយវាបានដឹកអ្នកដំណើរ២នាក់មកពីតៃវ៉ាន់ និងអ្នកបើកយន្តហោះជនជាតិជប៉ុនម្នាក់ទៀតដែលមានអាយុ៦៤ឆ្នាំ។ ប៉ូលីសខេត្ត Kumamoto បាននិយាយថា បំណែកយន្តហោះនេះត្រូវបានគេរកឃើញនៅលើជម្រាលភ្នំមួយនៅខាងក្នុងរណ្តៅភ្នំភ្លើងតែម្តង។ ប៉ូលីសនៃតំបន់ Aso បានប្រាប់សារព័ត៌មាន AP ថា ពួកគេមិនអាចបញ្ជាក់បានទេថាតើបំណែកយន្តហោះនេះជារបស់យន្តហោះដែលបាត់ខ្លួននោះឬយ៉ាងណា ប៉ុន្តែដោយក្រឡេកមើលតួយន្តហោះ និងលេខចុះបញ្ជី វា “ទំនងជាភាគរយខ្ពស់គឺវាតែម្តង”៕
សម្រួលអត្ថបទ៖ សុផារិន្ទ



