លោកជំទាវ សន ម៉ារ៉ាដា រដ្ឋលេខាធិការ និងជាប្រធានប្រតិបត្តិសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ធ្វើបទបង្ហាញស្តីពីកិច្ចគាំពារមន្ត្រី និងការងារសង្គម
(ភ្នំពេញ)៖ លោកជំទាវ សន ម៉ារ៉ាដា រដ្ឋលេខាធិការ និងជាប្រធានប្រតិបត្តិសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន អញ្ជើញធ្វើបទបង្ហាញស្តីពីកិច្ចគាំពារមន្ត្រី និងការងារសង្គម នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ក្នុងឱកាសថ្ងៃទី២ នៃអង្គសន្និបាតបូកសរុបលទ្ធផលការងារ ក្នុងឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្រោមមូលបទ “ការពង្រឹងប្រសិទ្ធភាព និងសមត្ថភាពស្ថាប័នក្រោមរចនាសម្ព័ន្ធថ្មី” ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦៕



