ឯកឧត្តម អ៊ុក សំរេច រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាប្រធានលេខាធិការដ្ឋានគ.គ.ផ. ធ្វើបទបង្ហាញស្តីពីលទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យ ព័ត៌មាននិងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨,
(ភ្នំពេញ)៖ នៅក្នុងឱកាសនៃអង្គសន្និបាតបូកសរុបលទ្ធផលការងារ ក្នុងឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន រសៀលថ្ងៃទី២០ខែមករា ឆ្នាំ២០២៦
ឯកឧត្តម អ៊ុក សំរេច រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ គ.គ.ផ. ធ្វើបទបង្ហាញស្តីពីលទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យ ព័ត៌មាននិងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ ។
អង្គសន្និបាតបូកសរុបលទ្ធផលការងារ ក្នុងឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតី ភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្រោមមូលបទ “ការពង្រឹងប្រសិទ្ធភាព និងសមត្ថភាពស្ថាប័នក្រោមរចនាសម្ព័ន្ធថ្មី”៕



