ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជាប្រធានអចិន្ត្រៃលេខាធិការដ្ឋាន នីតិកម្មក្រសួងព័ត៌មាន ធ្វើបទបង្ហាញពីការសិក្សា និងរៀបចំឡើងវិញច្បាប់ស្តីពីរបបសារព័ត៌មាន៖ ក្របខណ្ឌទស្សនាទានស្តីពីការរៀបចំ,

(ភ្នំពេញ)៖ នៅក្នុងឱកាសនៃអង្គសន្និបាតបូកសរុបលទ្ធផលការងារ ក្នុងឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន រសៀលថ្ងៃទី២០ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជាប្រធានអចិន្ត្រៃលេខាធិការដ្ឋាន នីតិកម្មក្រសួងព័ត៌មាន ធ្វើបទបង្ហាញពីការសិក្សា និងរៀបចំឡើងវិញច្បាប់ស្តីពីរបបសារព័ត៌មាន៖ ក្របខណ្ឌទស្សនាទានស្តីពីការរៀបចំ។
អង្គសន្និបាតបូកសរុបលទ្ធផលការងារ ក្នុងឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦
ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្រោមមូលបទ “ការពង្រឹងប្រសិទ្ធភាព និងសមត្ថភាពស្ថាប័នក្រោមរចនាសម្ព័ន្ធថ្មី”៕