ឯកឧត្តម ចាន់ ពុទ្ធារិទ្ធ តំណាងក្រុមការងារកំណែទម្រង់ហិរញ្ញវត្ថុ សាធារណៈ ក្រសួងព័ត៌មាន ធ្វើបទបង្ហាញស្តីពីការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ៖ លទ្ធផលការងារ និងការត្រៀមលក្ខណៈសម្រាប់ឆ្នាំ២០២៧,

( ភ្នំពេញ )៖ ឯកឧត្តម ចាន់ ពុទ្ធារិទ្ធ តំណាង ក្រុមការងារកំណែទម្រង់ហិរញ្ញវត្ថុ សាធារណៈក្រសួងព័ត៌មាន អញ្ជើញធ្វើបទបង្ហាញស្តីពីការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ៖ លទ្ធផលការងារ និងការត្រៀមលក្ខណៈសម្រាប់ឆ្នាំ២០២៧ ។
បទបង្ហាញរបស់ ឯកឧត្តម ចាន់ ពុទ្ធារិទ្ធ ធ្វើឡើងនៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ នៃដំណើរការអង្គសន្និបាតបូកសរុបលទ្ធផលការងារក្នុងឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន សម្រាប់ថ្ងៃទី២ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន៕