ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ធ្វើបទបង្ហាញពីបទពិសោធន៍ និងការរៀបចំខ្លួន លើការងារគ្រប់គ្រងព័ត៌មាន និងសាធារណៈមតិក្នុងបរិបទសង្គ្រាមឈ្លានពានមកលើអធិបតេយ្យភាព និងបូរណភាពដែនដី និងការគ្រប់គ្រងសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា,
(ភ្នំពេញ)៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន អញ្ជើញធ្វើបទបង្ហាញពីបទពិសោធន៍ និងការរៀបចំខ្លួន លើការងារគ្រប់គ្រងព័ត៌មាន និងសាធារណៈមតិក្នុងបរិបទសង្គ្រាមឈ្លានពានមកលើអធិបតេយ្យភាព និងបូរណភាពដែនដី និងការគ្រប់គ្រងសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា។
បទបង្ហាញរបស់ ឯកឧត្តម ទេព អស្នារិទ្ធ ធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ក្នុងដំណើរការនៃអង្គសន្និបាត
បូកសរុបលទ្ធផលការងារក្នុងឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ឈានដល់ថ្ងៃទី២។
អង្គសន្និបាតបូកសរុបលទ្ធផលការងារ ក្នុងឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្រោមមូលបទ “ការពង្រឹងប្រសិទ្ធភាព និងសមត្ថភាពស្ថាប័នក្រោមរចនាសម្ព័ន្ធថ្មី”៕



