លោកប្រធានាធិបតី Donald Trump បាននិយាយប្រាប់អ្នកកាសែតនៅរដ្ឋ Florida ថា «ខ្ញុំមិនខ្វល់ខ្វាយពីពានរង្វាន់ណូបែលអ្វីទៀតនោះទេ» អាម៉េរិកនៅមានមហិច្ឆតាលើកោះ Greenland ដដែល!

ប្រធានាធិបតីអាមេរិក លោក Donald Trump និយាយថា លោកមិន “ខ្វល់ពីពានរង្វាន់ណូបែល” អ្វីនោះទេ។ លោក Trump បានធ្វើអត្ថាធិប្បាយនេះនៅយប់ថ្ងៃច័ន្ទ (ម៉ោងនៅក្នុងស្រុក) ខណៈដែលលោកកំពុងនិយាយជាមួយអ្នកយកព័ត៌មាននៅ Palm Beach រដ្ឋ Florida មុនពេលលោកត្រូវឡើងយន្តហោះ Air Force One ដើម្បីត្រឡប់ទៅកាន់ទីក្រុង Washington វិញ។ លោក Trump បានភ្ជាប់ជំហរនៃមហិច្ឆតារបស់លោកលើកោះ Greenland ទៅនឹងការសម្រេចចិត្តកាលពីឆ្នាំមុន ទោះបីទង្វើនេះនឹងមិនផ្តល់ឲ្យលោកនូវពានរង្វាន់ណូបែលសន្តិភាពដល់លោកក៏ដោយ ក៏លោកបានប្រាប់នាយករដ្ឋមន្ត្រីន័រវេសថា លោកលែងមានអារម្មណ៍ថា “ត្រូវតែមានកាតព្វកិច្ចគិតតែពីសន្តិភាព” ទៀតហើយ។ ព្រោះវាគ្រាន់តែជាសារជាលាយល័ក្ខអក្សរដែលចេញផ្សាយដោយប្រទេសន័រវេសប៉ុណ្ណោះ។ លោក Trump បាននិយាយថា លោកបានអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ឱ្យចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពថ្មីរបស់លោក ដែលនឹងត្រួតពិនិត្យដំណាក់កាលបន្ទាប់នៃផែនការសន្តិភាព Gaza ជាថ្មីវិញ។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសបារាំងមិនមានគម្រោងចូលរួមក្រុមប្រឹក្សាសន្តិភាព “នៅដំណាក់កាលនេះ” ទេ ទោះបីជាបានទទួលការអញ្ជើញក៏ដោយ។ មន្ត្រីបារាំងម្នាក់ដែលជិតស្និទ្ធនឹងប្រធានាធិបតី Emmanuel Macron បាននិយាយបែបនេះកាលពីថ្ងៃចន្ទដែរ។ បញ្ហានេះកំពុងលើកឡើងនូវសំណួរជាច្រើន ជាពិសេសទាក់ទងនឹងការគោរពគោលការណ៍ និងរចនាសម្ព័ន្ធរបស់អង្គការសហប្រជាជាតិ ដោយមន្ត្រីរូបនេះក្នុងភាពជាអនាមិកជាការអនុវត្តន៍សម្រាប់ប្រធានាធិបតីបារាំង។ បើនិយាយអំពីលោកប្រធានាធិបតីបារំាង Macron វិញ លោក Donald Trump បាននិយាយថា “គ្មាននរណាម្នាក់ចង់បានគាត់ទេ ព្រោះគាត់នឹងចេញពីតំណែងនាពេលឆាប់ៗនេះ”។ នៅថ្ងៃនៃខួបស្បថចូលកាន់តំណែងរបស់គាត់ លោក Trump ដែលកំពុងហោះហើរទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ជាការជួបប្រជុំប្រចាំឆ្នាំរបស់ឥស្សរជនពិភពលោកផង វានឹងទៅជាកន្លែងដែលលោកអាចជួបជុំជាមួយក្រុមមហាសេដ្ឋីជាច្រើននាក់ដែលលោកធ្លាប់មានភាពស្និតស្នាលអំឡុងពេលនៃឆ្នាំដំបូងដែលលោកបានមកកាន់សេតវិមានដែរ។ លោក Trump បាននិយាយកាលពីថ្ងៃចន្ទនេះទៀតថា “ខ្ញុំគិតថាខ្ញុំមានសារជាច្រើនសម្រាប់វេទិកានៅ Davos ប៉ុន្តែសារចម្បងនោះគឺថាតើសហរដ្ឋអាមេរិកកំពុងធ្វើបានល្អប៉ុណ្ណា។ ហើយខ្ញុំតែងតែនិយាយរឿងនេះគ្រប់ពេលវេលាតែម្តង។ ជាងមួយឆ្នាំកន្លះមុន យើងធ្លាប់ជាប្រទេសដែលនឹងថ្កល់ ហើយឥឡូវនេះយើងគឺជាប្រទេសដែលកំពុងមានកំដៅបំផុតនៅលើពិភពលោក”៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ