លោកជំទាវ ទេស ផល្លីន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន បទបង្ហាញស្តីពីលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់អគ្គលេខាធិការដ្ឋាន នៃក្រសួងព័ត៌មាន,

(ភ្នំពេញ)៖ លោកជំទាវ ទេស ផល្លីន អគ្គលេខាធិការដ្ឋាន នៃក្រសួងព័ត៌មាន បានអញ្ជើញធ្វើបទបង្ហាញស្តីពីលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់អគ្គលេខាធិការដ្ឋាន នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ក្នុងឱកាសថ្ងៃដំបូង នៃអង្គ
សន្និបាតបូកសរុបលទ្ធផលការងារ ក្នុងឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្រោមមូលបទ “ការពង្រឹងប្រសិទ្ធភាព និងសមត្ថភាពស្ថាប័នក្រោមរចនាសម្ព័ន្ធថ្មី” ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦៕