ឯកឧត្តម ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ធ្វើបទអន្តរាគមន៍ស្តីពីសមិទ្ធិផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត សម្រាប់ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋាន ព័ត៌មាននិងសោតទស្សន៍ នៃក្រសួងព័ត៌មាន,

(ភ្នំពេញ)៖ ឯកឧត្តម ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានអញ្ជើញធ្វើបទអន្តរាគមន៍
ស្តីពីលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋាន ព័ត៌មាននិងសោតទស្សន៍ នៃក្រសួងព័ត៌មាន
នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ក្នុងឱកាសថ្ងៃទី១ នៃអង្គសន្និបាតបូកសរុបលទ្ធផលការងារ ក្នុងឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្រោមមូលបទ “ការពង្រឹងប្រសិទ្ធភាព និងសមត្ថភាពស្ថាប័នក្រោមរចនាសម្ព័ន្ធថ្មី” ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦៕