ក្រសួងការបរទេសវៀតណាម៖ លោកជំទាវ ឡេ ធី ធូ ហាំង អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានជួបសំណេះសំណាលជាមួយ អ្នកសារព័ត៌មានអន្តរជាតិចំនួន ១១ ប្រទេស ដែលត្រូវបានអញ្ជើញមកចូលរួមយកព័ត៌មាន និងតាមដានព្រឹត្តិការណ៍ មហាសន្និបាតបក្សកុម្មុយនិស្តវៀតណាម លើកទី១៤

អ្នកសារព័ត៌មានអន្តរជាតិទាំង ១១ ប្រទេសនោះ រួមមាន៖

កម្ពុជា, ឡាវ, គុយបា, ឥណ្ឌា, ស្រីលង្កា, ម៉ូសំប៊ិក, នេប៉ាល់, រុស្ស៊ី, ព័រទុយហ្គាល់, សហរដ្ឋអាមេរិក និងវៀតណាម។

មហាសន្និបាតលើកទី១៤នេះ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ៖

“ក្រោមឆ័ត្រដ៏រុងរឿងរបស់បក្ស, រួបរួមគ្នាដើម្បីសម្រេចបានជោគជ័យនូវគោលដៅអភិវឌ្ឍន៍ប្រទេសជាតិ ត្រឹមឆ្នាំ ២០៣០, ម្ចាស់ការយុទ្ធសាស្ត្រ, ភាពម្ចាស់ការ, ទំនុកចិត្តលើខ្លួនឯង, និងការអភិវឌ្ឍន៍ដ៏ខ្លាំងក្លា ក្នុងសម័យអភិវឌ្ឍន៍ប្រទេសជាតិ, ដើម្បីសន្តិភាព, ឯករាជ្យ, ប្រជាធិបតេយ្យ, វិបុលភាព, ស៊ីវិល័យ និងឆ្ពោះទៅកាន់សង្គមនិយម”។

ក្នុងជំនួបនេះ លោកជំទាវអនុរដ្ឋមន្ត្រី បានលើកឡើងអំពីសារៈសំខាន់នៃការផ្សព្វផ្សាយព័ត៌មានប្រកបដោយភាពត្រឹមត្រូវ តុល្យភាព និងទាន់ពេលវេលា ព្រមទាំងបញ្ជាក់ពីការបើកចំហ និងការសហការជាមួយសារព័ត៌មានអន្តរជាតិ ក្នុងការបង្ហាញរូបភាព និងការអភិវឌ្ឍន៍របស់វៀតណាមជូនសាធារណជនអន្តរជាតិ។