អ៊ីរ៉ង់បិទដែនអាកាសរបស់ខ្លួនអស់ជាច្រើនម៉ោងដោយមិនជូនដំណឹងអ្វីទាំងអស់! ខណៈមន្រ្តីជាន់ខ្ពស់អ៊ីរ៉ង់បញ្ជាក់ទៅកាន់ USA ថា៖ មធ្យោយបាយការទូតនៅតែល្អជាងការធ្វើសង្គ្រាមដាក់គ្នា

អ៊ីរ៉ង់បានចេញបញ្ជានៅព្រឹកថ្ងៃព្រហស្បតិ៍នេះឲ្យបិទដែនអាកាសរបស់ខ្លួន ដោយគ្មានការពន្យល់អ្វីឡើយ។ បញ្ជានេះបានធ្វើឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង ជុំវិញការបង្ក្រាបយ៉ាងបង្ហូរឈាមរបស់ខ្លួនលើក្រុមបាតុករអំឡុងពេលមានការតវ៉ាទូទាំងប្រទេស និងលទ្ធភាពនៃការវាយប្រហាររបស់អាមេរិកជាការឆ្លើយតបដែរ។ គេហទំព័រតាមដានជើងហោះហើរ FlightRadar24.com បានកត់សម្គាល់ថា បញ្ជានេះពិតជាបានបិទដែនអាកាសរបស់អ៊ីរ៉ង់អស់រយៈពេលជាច្រើនម៉ោង ដោយគ្មានការពន្យល់ ឬ ជូនដំណឹងដល់អ្នកបើកបរយន្តហោះឡើយ។ ក្នុងវីដេអូផ្តល់បទសម្ភាសន៍មួយរបស់មន្ត្រីអ៊ីរ៉ង់បានបង្ហាញសញ្ញាកាលពីថ្ងៃពុធថា ការកាត់ក្តីរហ័ស និងការប្រហារជីវិតកំពុងរង់ចាំសម្រាប់ជនសង្ស័យដែលត្រូវបានឃុំខ្លួននៅក្នុងការតវ៉ាទូទាំងប្រទេស ខណៈដែលសាធារណរដ្ឋអ៊ីស្លាមនេះបានសន្យាសងសឹក ប្រសិនបើសហរដ្ឋអាមេរិក ឬប្រទេសអ៊ីស្រាអែលជ្រៀតជ្រែកក្នុងភាពចលាចលផ្ទៃក្នុងរបស់ខ្លួន។ ការគំរាមកំហែងនេះបានលេចចេញជារូបរាង នៅពេលដែលបុគ្គលិកមួយចំនួននៅឯមូលដ្ឋានយោធាដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសកាតា ត្រូវបានណែនាំឱ្យជម្លៀសចេញ បើទោះបីជាប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានធ្វើសេចក្តីថ្លែងការណ៍មិនច្បាស់លាស់ជាបន្តបន្ទាប់ក្នុងរយៈពេល២៤ម៉ោង ដែលវាបានធ្វើឱ្យមានភាពមិនច្បាស់លាស់អំពីសកម្មភាពរបស់អាមេរិក ហើយប្រសិនបើមានមែន នោះវានឹងកើតឡើងនូវសកម្មភាពប្រឆាំងនឹងអ៊ីរ៉ង់ដែរ។ លោកបានប្រាប់ថា ផែនការសម្រាប់ការប្រហារជីវិតនៅក្នុងប្រទេសអ៊ីរ៉ង់បានបញ្ឈប់ ដោយមិនបានផ្តល់ព័ត៌មានលម្អិតច្រើននោះទេ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ក៏បានព្យាយាមបន្ថយនូវអំណួតអាម៉េរិក និងជំរុញឱ្យសហរដ្ឋអាមេរិកស្វែងរកដំណោះស្រាយតាមរយៈការចរចាជាថ្មី។ នៅពេលដែល Fox News សួរថាតើលោកនឹងនិយាយអ្វីទៅកាន់លោកប្រធានាធិបតី Trump ដែរនៅពេលនេះ? លោក Araghchi បាននិយាយថា “សាររបស់ខ្ញុំគឺ៖ រវាងសង្គ្រាម និងការទូត ការទូតគឺជាមធ្យោបាយដ៏ល្អជាងគេបំផុត ទោះបីជាយើងមិនមានបទពិសោធន៍វិជ្ជមានពីសហរដ្ឋអាមេរិកក៏ដោយ ប៉ុន្តែការទូតនៅតែល្អជាងការធ្វើសង្គ្រាមដដែល៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ