ប្រធានអង្គការ NATO លោក Mark Rutte និយាយថា៖ សម្ព័ន្ធភាពមិនស្ថិតក្នុងគ្រាមានវិបត្តិជុំវិញបំណងប្រាថ្នារបស់លោក Trump ដើម្បីគ្រប់គ្រងកោះ Greenland នោះទេ

អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បាននិយាយថាសម្ព័ន្ធភាពមិនស្ថិតក្នុងគ្រាដែលមានវិបត្តិជុំវិញបំណងប្រាថ្នារបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដើម្បីគ្រប់គ្រងកោះ Greenland នោះទេ។ នេះជាអ្វីដែលលោកបានថ្លែងជាមួយនាយករដ្ឋមន្ត្រីក្រូអាតស៊ីនៅទីក្រុង Zagreb ដោយលោក Rutte បានសង្កត់ធ្ងន់ថា៖ លោក Trump កំពុងធ្វើរឿង “មានប្រយោជន៍” សម្រាប់អង្គការ NATO។ លោក Rutte បាននិយាយថា “ខ្ញុំជឿថាលោក Donald Trump កំពុងធ្វើរឿងត្រឹមត្រូវសម្រាប់អង្គការ NATO ដោយលើកទឹកចិត្តយើងទាំងអស់គ្នាឱ្យចំណាយប្រាក់បន្ថែមទៀតដើម្បីធ្វើឱ្យស្មើគ្នា ឬ មានតម្លាភាពនូវអ្វីដែលសហរដ្ឋអាមេរិកកំពុងចំណាយ (លើកិច្ចការពារ)។ លោក Rutte បានបន្ថែមថាអង្គការ NATO រួមទាំងសហរដ្ឋអាមេរិកផងដែរ កំពុង “កសាង” លើវឌ្ឍនភាពនៅក្នុង “តំបន់ភាគខាងជើងដ៏ខ្ពស់បំផុតមួយ។ លោកបាននិយាយថា “យើងពិតជាកំពុងធ្វើការជាមួយគ្នានៅទីនេះ”។ ការគំរាមកំហែងម្តងហើយម្តងទៀតរបស់លោក Trump ក្នុងការដណ្តើមយក Greenland មកគ្រប់គ្រង បានបង្កឱ្យមានការព្រមានថា៖ការធ្វើដូច្នេះដោយកម្លាំងអាចបង្ហាញពីទីបញ្ចប់នៃសម្ព័ន្ធភាពសន្តិសុខធំបំផុតរបស់ពិភពលោកបាន។ លោក Trump បានបញ្ជាក់ជាថ្មីនៅថ្ងៃអាទិត្យនេះទៀតថា “ទោះជាត្រូវប្រើមធ្យោបាយមួយឬមធ្យោបាយផ្សេងទៀតក្តី យើងនឹងត្រូវតែមានតំបន់ Greenland បានដែរ។ សេតវិមានមិនបានច្រានចោលការប្រើប្រាស់កម្លាំងយោធានោះទេ ខណៈលោក DonaldTrump បាននិយាយថា លោកចង់ទប់ស្កាត់រុស្ស៊ី ឬចិនពីការដណ្តើមយកអំណាច ហើយការធ្វើកិច្ចព្រមព្រៀងនឹងកាន់តែងាយស្រួលជាងមុនដែរ៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ