ឈ្វេងយល់ពីវប្បធម៌កម្ពុជា-ចិន” — តើធ្វើដូចម្តេចដើម្បីចាក់បញ្ចូល “កម្លាំងរស់រវើកនៃការតភ្ជាប់ចិត្តប្រជាជន” ទៅក្នុងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន នៃយុគសម័យថ្មី?

ព្រឹត្តិការណ៍វប្បធម៌ “ឈ្វេងយល់ពីវប្បធម៌ កម្ពុជា-ចិន” ត្រូវបានរៀបចំដោយជោគជ័យ និងទទួលបានការគាំទ្រពីសំណាក់ រាជរដ្ឋាភិបាលកម្ពុជា និងចិន ព្រមទាំងស្ថាប័នស្រាវជ្រាវ ដោយរួមបញ្ចូលទីផ្សារវប្បធម៌ អមដោយសិក្ខាសាលា និងការប្រកួតស្នាដៃច្នៃប្រឌិតរបស់យុវជន។
ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាពិធីបុណ្យវប្បធម៌ដ៏រស់រវើកមួយប៉ុណ្ណោះទេ ថែមទាំងជាការអនុវត្តការទូត រវាងប្រជាជន និងប្រជាជន យ៉ាងស៊ីជម្រៅ ក្រោមបរិបទយុទ្ធសាស្ត្រនៃទំនាក់ទំនងទ្វេភាគី ដែលត្រូវបានលើកកម្ពស់ទៅជា “សហគមន៍ចិន-កម្ពុជាសម័យថ្មី ដែលមានអនាគតរួមគ្នា តាមរយៈការផ្លាស់ប្តូរវប្បធម៌របស់ខ្លួន បានបង្ហាញយ៉ាងច្បាស់ពីការផ្លាស់ប្តូរ ការឯកភាពគ្នា ខាងនយោបាយ ទៅជាមូលដ្ឋានគ្រឹះរឹងមាំ នៃមតិសាធារណៈ ដោយចាក់បញ្ចូល កម្លាំងរស់រវើកនៃការតភ្ជាប់ចិត្តប្រជាជន ជាបន្តបន្ទាប់ទៅក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីប្រកបដោយស្ថិរភាព និងយូរអង្វែង។
តាមរយះសិក្ខាសាលាទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន បានលើកកម្ពស់ការផ្លាស់ប្តូរកម្រិតយុទ្ធសាស្ត្រ និងបទពិសោធន៍ ដោយមានអ្នកជំនាញ និងមន្ត្រីរាជការ បានចូលរួមក្នុងកិច្ចសន្ទនា ស្តីពី ការពង្រឹងការយល់ដឹង និងការអភិវឌ្ឍដែលមានតុល្យភាព និង ការតភ្ជាប់ប្រជាជន និងការសិក្សាគ្នាទៅវិញទៅមក ដោយស្វែងយល់ពីប្រធានបទ ដូចជា ការជឿទុកចិត្តគ្នាទៅវិញទៅមក ខាងនយោបាយ ទំនាក់ទំនងអន្តរជាតិ ដែលមានតុល្យភាព និងការអប់រំភាសាចិន។
សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណង ដើម្បីបង្ហាញពី ការផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន បានពង្រឹងពីការសម្តែងសិល្បៈប្រពៃណី រហូតដល់ការគាំទ្របញ្ញា និងការតម្រឹមមនោគមវិជ្ជាទាក់ទង នឹងការអភិវឌ្ឍនាពេលអនាគត របស់ប្រទេសទាំងពីរ។ ជាពិសេស នៅក្នុងបរិបទបច្ចុប្បន្ន នៃការផ្លាស់ប្តូរសកលយ៉ាងជ្រាលជ្រៅ កិច្ចសន្ទនាដោយស្មោះត្រង់នេះស្តីពី ការអភិវឌ្ឍដែលមានតុល្យភាព និង កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ គឺជាការបង្ហាញពីទំនុកចិត្តគ្នាទៅវិញទៅមកខាងនយោបាយកម្រិតខ្ពស់ ដោយលុបបំបាត់ឧបសគ្គនៃការយល់ដឹង និងកសាងការឯកភាពគ្នាខាងសង្គមសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែង។
ជំហានជាចក្ខុវិស័យវែងឆ្ងាយ គឺការផ្តល់អំណាច និងការគាំទ្រយ៉ាងជ្រាលជ្រៅដល់ យុវជន ដែលជាកត្តាសំខាន់បំផុត។ ការចាប់ផ្តើមការប្រកួតវីដេអូខ្លី យុវជនកម្ពុជា-ចិន បានប្រគល់សិទ្ធិនិយាយ និងសិទ្ធិបង្កើតទៅឱ្យយុវជននៃប្រទេសទាំងពីរ ដោយលើកទឹកចិត្តឱ្យពួកគេប្រើកាមេរ៉ា ដើម្បីប្រាប់រឿងរ៉ាវមិត្តភាពកម្ពុជា-ចិន។ អត្ថន័យជ្រាលជ្រៅនៃគម្រោងនេះ ស្ថិតនៅក្នុងការបណ្តុះបណ្តាលយុវជនមួយជំនាន់ ដែលយល់ដឹងពិតប្រាកដអំពីប្រទេសមិត្ត និងអាចក្លាយជាអ្នកផ្សព្វផ្សាយវប្បធម៌យុវជន។ យុវជនគឺជាអនាគតរបស់ប្រទេស ហើយការវិនិយោគលើយុវជន គឺជាការវិនិយោគលើអនាគតនៃទំនាក់ទំនងកម្ពុជា-ចិន។ តាមរយៈបណ្តាញផ្សព្វផ្សាយថ្មី ដែលពួកគេស្គាល់ និងប្រើប្រាស់បានយ៉ាងស្ទាត់ជំនាញ ការណែនាំឱ្យពួកគេសង្កេត កត់ត្រា និងផ្សព្វផ្សាយដោយស្ម័គ្រចិត្ត គឺជាវិធីធ្វើឱ្យរឿងរ៉ាវមិត្តភាពកម្ពុជា-ចិន ត្រូវបានបញ្ចូលទៅក្នុងការបង្ហាញដោយស្វ័យស្មារតីរបស់យុវជនជំនាន់ថ្មី ហើយជួយបម្រុងទុកកម្លាំងប្រជាជនមូលដ្ឋានដែលមានភាពបន្តរយៈពេលវែង និងពោរពេញដោយថាមពល សម្រាប់ការកសាងសហគមន៍វាសនារួមរបស់ប្រទេសទាំងពីរ។
ក្រោមចក្ខុវិស័យដ៏ធំទូលាយ នៃការកសាងរួមគ្នា នូវក្របខ័ណ្ឌសហប្រតិបត្តិការ “ពេជ្រប្រាំមួយជ្រុង” ព្រមទាំង “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” និង “ច្រករបៀងត្រី និងអង្ករ” រវាងកម្ពុជានិងចិន និងការផ្លាស់ប្តូរវប្បធម៌ ដែលមានភាពរស់រវើកបែបនេះ គឺជាធាតុចិញ្ចឹមមូលដ្ឋានដ៏សំខាន់ ដែលធានាឱ្យកិច្ចសហប្រតិបត្តិការនៅគ្រប់វិស័យ អាចរីកចម្រើនយ៉ាងសម្បូរបែប និងទទួលបានលទ្ធផលផ្លែផ្កាយ៉ាងជាក់ស្តែង។