លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Netanyahu អបអរសាទរជូនចំពោះលោក Trump និងយោធាអាម៉េរិកក្នុងប្រតិបត្តិការនៅប្រទេសវេណេហ្ស៊ូអេឡា

នៅពេលដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានត្រឡប់មកពីកិច្ចប្រជុំជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump វិញកាលពីថ្ងៃអាទិត្យនេះ លោកបានបញ្ជាក់ថា “ពួកយើងមានការយោគយល់គ្នាយ៉ាងខ្លាំង អំឡុងពេលទស្សនកិច្ច និងការកំណត់អត្តសញ្ញាណយ៉ាងច្រើនជាមួយគ្នា”។ លោកបាននិយាយថា លោក Trump “ជាមនុស្សច្បាស់លាស់” លើតំបន់ហ្គាហ្សា ហើយលក្ខខណ្ឌចាំបាច់គឺថាក្រុមហាម៉ាសត្រូវដកហូតអាវុធ’ និង គ្មានជម្រើសផ្សេងទៀតទេ។ ចំណែកទាក់ទងនឹងប្រទេសវេណេហ្ស៊ូអេឡាវិញ ជាកន្លែងដែលមេដឹកនាំ Nicolás Maduro បាននឹងប្រឈមមុខនឹងការចោទប្រកាន់ពីបទព្រហ្មទណ្ឌនៅសហរដ្ឋអាមេរិក បន្ទាប់ពីរូបលោកត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការយោធាពេលយប់ដ៏ក្លាហានអស្ចារ្យមួយ ដោយលោក Netanyahu បានអបអរសាទរចំពោះលោក Trump ដែលបានសម្រេចចិត្តធ្វើរឿងនេះ” ហើយលោកបាននិយាយថា លោកសូមគោរពដល់ភាពអង់អាចរបស់ “កងកម្លាំងយោធាអាមេរិកដែលបានអនុវត្តប្រតិបត្តិការដ៏ល្អឥតខ្ចោះនេះ។ មិនតែប៉ុណ្ណោះលោក Netanyahu ក៏បានសម្តែងការគាំទ្ររបស់លោកចំពោះប្រជាជនអ៊ីរ៉ង់ ដោយពួកគេបានយកវាសនាប្រទេសរបស់ខ្លួនឲ្យស្ថិតក្នុងកណ្តាប់ដៃខ្លួនឯងវិញ” បន្ទាប់ពីបាតុកម្មដែលបង្កឡើងដោយគំនាបសេដ្ឋកិច្ចដែលកំពុងចុះខ្សោយរបស់អ៊ីរ៉ង់ និង កំពុងរីករាលដាល៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ