កម្ពុជាអាចទទួលបានចំណូល១,៥ពាន់លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅនៅឆ្នាំ២០២៥។ នេះបើយោងតាមការបញ្ជាក់ ពីសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា។
ប្រភពដដែលបានបន្តថា ទំហំទឹកប្រាក់ដែលកម្ពុជាអាចនាំចេញគ្រាប់ស្វាយចន្ទីនេះ គឺមានការកើនឡើងប្រមាណជា ៣០ ភាគរយ បើធៀបនឹងឆ្នាំមុន។ ប្រភពដដែលបានអះអាងថា បរិមាណគ្រាប់ស្វាយចន្ទីឆៅដែលកម្ពុជានាំចេញនេះ គឺមានប្រមាណជា ១ លានតោនកើនឡើង ២៧ ភាគរយ ធៀបនឹងឆ្នាំមុន។
តម្លៃគ្រាប់ស្វាយចន្ទីកម្ពុជាលក់ចេញកាលពីខែមីនា ដល់ខែមេសា គឺមួយតោនត្រឹមតែពី ១.២៥០ ទៅ១.៣៥០ដុល្លារប៉ុណ្ណោះ ប៉ុន្តែកាលពីនៅក្នុងខែតុលាតម្លៃដែលកសិករអាចលក់បានគឺវាឡើងដល់ទៅមួយតោនមានតម្លៃប្រហែល២.000ដុល្លារ ហើយទីផ្យារនាំចេញឆៅគឺទៅវៀតណាម ខណៈដែលកែច្នៃហើយគឺមាននាំចេញទៅជប៉ុនសហភាពអឺរ៉ុបជាដើម៕



