ក្រោយទឹកស្រក ស្ពានប្រដឺសឬស្សី១.០០០ម៉ែត្រ មណីយដ្ឋានធម្មជាតិ «ឆ្នេរខ្សាច់កោះប៉ែន» បើកទទួលភ្ញៀវទេសចរណ៍

ខេត្តកំពង់ចាម ៖ បន្ទាប់ពីទឹកស្រក អាជ្ញាធរ ខេត្តកំពង់ចាម បានបើកដំណើរការ មរណីយដ្ឋានធម្មជាតិ «ឆ្នេរខ្សាច់កោះប៉ែន» និងស្ពានប្រដឺសឬស្សី មានប្រវែង១.០០០ម៉ែត្រ ដើម្បីសូមស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកទស្សនាកំសាន្ត។

អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និងសហការី នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ នេះ អញ្ជើញចុះពិនិត្យស្ថានភាពស្ពានប្រដឺសឬស្សីដែលទើបស្ថាបនារួច និងបានដាក់ឲ្យដំណើរការនាពេលថ្មីៗនេះ។ ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តដំណើរកំសាន្ត ទៅលេង ឆ្នេរខ្សាច់កោះប៉ែន ដែលជារមណីយដ្ឋានដ៏ល្បីល្បាញ និងស្រស់ត្រកាលមួយរបស់ខេត្តកំពង់ចាម ដែលគេអាចហៅបានទៀតថា ឆ្នេរខ្សាច់សមុទ្រទឹកសាប។

បើតាម លោក ប៊ុន ដារ៉ា ប្រធានគ្រប់គ្រងរមណីយដ្ឋានឆ្នេរកោះប៉ែន បានឲ្យដឹងថា ស្ពានប្រដឺសឬស្សីកោះប៉ែន សាងសង់ឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីត្រើយម្ខាងមុខវត្តដីដុះ ក្រុងកំពង់ចាម ភ្ជាប់ទៅរមណីយដ្ឋានធម្មជាតិ “ឆ្នេរកោះប៉ែន” មានប្រវែង ១.០០០ ម៉ែត្រ ទទឹង ២ ម៉ែត្រ ដែលអាចធ្វើដំណើរដោយថ្មើរជើង៕