ទឹកជំនន់ដ៏ធ្ងន់ធ្ងរក្នុងរដ្ឋវ៉ាស៊ីនតោនបណ្តាលឱ្យហេដ្ឋរចនាសម្ព័ន្ធខូចខាតក្នុងស្រុកចំនួន១០ និង ជាង៦០០កន្លែងត្រូវបាន ជួយសង្រ្គោះ 

តាមរូបភាពវីដេអូពីលើអាកាសបានបង្ហាញពីស្ថានភាពផ្ទះសម្បែង និងសង្កាត់នានាត្រូវបានជន់លិចនៅតំបន់ប៉ាស៊ីហ្វិក រដ្ឋវ៉ាស៊ីនតោន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាងមួយសប្តាហ៍បានវាយប្រហារទីនេះ។ ព្យុះជាច្រើនដែលបណ្តាលមកពីប្រព័ន្ធអាកាសធាតុដោយលាតសន្ធឹងពាសពេញមហាសមុទ្រប៉ាស៊ីហ្វិកបានទម្លាក់ទឹកភ្លៀងជិតកម្ពស់ជិត (0.6 ម៉ែត្រ) នៅក្នុងតំបន់ខ្លះតាមភ្នំ Cascade ដែលធ្វើឱ្យទន្លេហើមហៀរទឹកហួសពីច្រាំងទន្លេ និងជំរុញឱ្យមានការជួយសង្គ្រោះជាង៦០០កន្លែងនៅទូទាំង១០ ស្រុក។ អភិបាលរដ្ឋលោក Bob Ferguson បាននិយាយថា វិសាលភាពនៃការខូចខាតនៅទូទាំងរដ្ឋគឺធ្ងន់ធ្ងរណាស់ ប៉ុន្តែវាមិនទាន់ច្បាស់លាស់នៅឡើយទេថាវាត្រូវឡើងខ្ពស់កម្រិតណាទៀត ខណៈដែលការបាក់ដី និងដាច់ចរន្តអគ្គិសនីត្រូវបានគេព្យាករណ៍ទុកជាមុនដែរ។ គិតត្រឹមថ្ងៃអង្គារនោះ មានមនុស្សស្លាប់ម្នាក់គត់ដែលជាបុរសបានបើកបរឆ្លងកាត់សញ្ញាព្រមានចូលទៅក្នុងតំបន់លិចទឹក – ប៉ុន្តែផ្លូវហាយវេសំខាន់ៗត្រូវបានកប់ ឬបែកចេញពីសហគមន៍ទាំងមូល ដែលត្រូវបានជន់លិច ហើយទំនប់ទឹកក៏បានបាក់ដែរ។ លោកបានមានប្រសាសន៍ថា យើងត្រូវរង់ចាំរហូតដល់ទឹកស្រកចុះ និងហានិភ័យបាក់ដីត្រូវថមថយដែរ ទើបក្រុមការងារអាចវាយតម្លៃនូវការខូចខាតបានពេញលេញ។ មកដល់ពេលេនះរដ្ឋ និងស្រុកមួយចំនួនកំពុងផ្តល់ថវិការាប់លានដុល្លារដើម្បីជួយដល់ប្រជាជនសម្រាប់បង់ថ្លៃសណ្ឋាគារ គ្រឿងទេស និងសម្ភារៈចាំបាច់ផ្សេងៗទៀត ដោយរង់ចាំជំនួយសហព័ន្ធទ្រង់ទ្រាយធំ ដែលជាការរំពឹងទុករបស់លោក Ferguson និងគណៈប្រតិភូសភារបស់ទីក្រុង Washington ថានឹងឃើញសេចក្តីអនុម័តមួយ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ