ក្រុមហ៊ុនភេសជ្ជៈបាកាស បន្តឧបត្ថម្ភភេសជ្ជៈបាកាស ចំនួន ៥០០កេស ដល់ក្រសួងព័ត៌មាន សម្រាប់ចែកជូនដល់បងប្អូនភៀសសឹក និងវីរៈកងទ័ព័នៅតាមព្រំដែន,

(ភ្នំពេញ)៖ អំណោយជាភេសជ្ជៈបាកាស ចំនួន ៥០០កេស បន្ថែមទៀតរបស់ អ្នកឧកញ៉ា សុខ សំណាង ប្រធានក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាស ត្រូវបានតំណាងក្រុមហ៊ុនយកមកប្រគល់ជូនដល់ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីទុកយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅកន្លែងភៀសឹក និងវីរៈកងទ័ពកំពុងឈរជើងការពារទឹកដី។
ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា សុខ សំណាង ប្រធានក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាស ដែលបានផ្តល់អំណោយដល់ក្រសួងព័ត៌មាន ចំនួនភេសជ្ជៈ ៥០០កេស បន្ថែមទៀត សម្រាប់ចែកជូនដល់បងប្អូនភៀសសឹក និងវីរៈកងទ័ពនៅតំបន់ជួរមុខ ។ កាលពីកន្លងមកនេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាស ដែលបានផ្តល់អំណោយ ដល់ក្រសួងព័ត៌មាន ចំនួនភេសជ្ជៈ ៥០០កេស ហើយបានបែងចែកដល់កង កម្លាំងនៅខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យតាមរយៈមន្ទីរព័ត៌មានខេត្តទាំងពីររួចហើយ។ ការផ្តល់នូវអំណោយនេះគឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរំលែកការលំបាកជាមួយប្រជាពលរដ្ឋភៀសសឹក ក្នុងពេលស្ថានភាពព្រំដែនបន្តទទួលការឈ្លានពានពីកងទ័ពថៃ។
តំណាង អ្នកឧកញ៉ា សុខ សំណាង ប្រធានក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាស បានគូសបញ្ជាក់ថា ក្នុងបុព្វេហេតុមនុស្សធម៌ និងជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលកំពុងភាសសឹក ក្រុមហ៊នបាកាសបានចូលរួម ឧបត្តម្ភនូវភេសជ្ជៈចំនួន ៥០០កេស បន្ថែមទៀតដល់ក្រសួងព័ត៌មាន ដើម្បីយកទៅចែកជូនដល់បងប្អូនប្រជាពលជនភៀសសឹកនៅក្នុងតំបន់សុវត្ថិភាព៕

Screenshot
Screenshot
Screenshot
Screenshot
Screenshot
Screenshot
Screenshot
Screenshot