ប្រទេសជប៉ុនកំពុងប្រកាសអាសន្នហើយ! ដោយកាលពីថ្ងៃច័ន្ទរញ្ជួយកម្រិត៧.៥ រ៉ិចទ័រ និងព្រឹកថ្ងៃសុក្រនេះរញ្ជួយកម្រិត៦.៧រ៉ិចទ័រ នឹងមានសញ្ញាព្រមានពីរលកយក្សស៊ូណាមិជាថ្មីដែរ
នៅថ្ងៃសុក្រនេះប្រទេសជប៉ុនបានចេញសេចក្តីជូនដំណឹងអំពីរលកយក្សស៊ូណាមិ បន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត ៦.៧ រ៉ិចទ័រនៅភាគឦសានប្រទេស នេះបើយោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន។ ទំហំខូចខាត និងចំនួនមនុស្សរបួសមិនទាន់ច្បាស់លាស់ភ្លាមៗនៅឡើយទេមកដល់ពេលនេះ។ គ្រោះរញ្ជួយដីនៅថ្ងៃសុក្រនេះវាបានកើតឡើងបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៥ រ៉ិចទ័រ កាលពីដើមសប្តាហ៍នេះដែរ នៅភាគខាងជើង ដែលបណ្តាលឱ្យមានមនុស្សរបួស ខូចខាតស្រាល និងសញ្ញាព្រមានពីរលកយក្សស៊ូណាមិ នៅក្នុងសហគមន៍ឆ្នេរសមុទ្រប៉ាស៊ីហ្វិក។យ៉ាងហោចណាស់មនុស្ស ៣៤ នាក់បានរងរបួសនៅក្នុងគ្រោះរញ្ជួយដីកាលពីថ្ងៃចន្ទមុន នៅឆ្នេរសមុទ្រ Aomori ដែលជាខេត្តភាគខាងជើងបំផុតនៃកោះ Honshu និងជាដែនដីដ៏សំខាន់មួយរបស់ប្រទេសជប៉ុនដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



