សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖
សេចក្តីប្រកាសព័ត៌មាន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់បន្ថែមថា ផេកផ្លូវការរបស់កងទ័ពថៃភូមិភាគ បណ្តាញសារព័ត៌មាន និងអ្នកនាំពាក្យកងទ័ពថៃ មានភាពសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាបន្តបន្ទាប់ដែលខុសស្រឡះពីការពិត ដោយបានចុះផ្សាយជាបន្តបន្ទាប់ ក្នុងចេតនាបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ និងយកមកធ្វើជាលេសដើម្បីបង្កឱ្យមានភាពតានតឹងផ្នែកយោធាជាមួយកម្ពុជាឡើងវិញ ។
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការបដិសេធ និងសូមគូសបញ្ជាក់នូវការពិតថា៖
១. ការលើកឡើងរបស់ផេកផ្លូវការរបស់កងទ័ពភូមិភាគថៃ បណ្តាញសារព័ត៌មាននិង អ្នកនាំពាក្យថៃ មួយចំនួនដែលបានលើកឡើងខាងលើ គឺជាព័ត៌មានមិនពិត
២. កងកម្លាំងរបស់កម្ពុជាមិនបានធ្វើសកម្មភាពណាមួយដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដូចការលើកឡើងរបស់បណ្តាញសង្គម និងសារព័ត៌មានថៃនោះឡើយ
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងការអនុវត្ត នូវកិច្ចព្រមព្រៀងបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត ព្រមទាំងបន្តសហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត សំដៅស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងដើម្បីលើកកម្ពស់ សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់រហ័ស។
ថ្ងៃច័ន្ទ ៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥
Unofficial Translation
Press Release
Her Excellency Lieutenant General Maly Socheata, Spokeswoman for the Ministry of National Defence of the Kingdom of Cambodia
The Ministry of National Defence of the Kingdom of Cambodia would like to inform the public, as well as national and international press that, on 8 December, 2025 the Ministry noted that the official page of the Thai Army Area Thai Media outlets and The Spokesmen of Thailand was actively spreading false information that clearly contradicted the truth. This misinformation was subsequently quoted and republished by some Thai media outlets with the intention of misleading national and international public opinion and using it as a pretext to re-escalate military tensions with Cambodia.
The Ministry of National Defence of the Kingdom of Cambodia would like to deny this claim and clarify the facts as follows:
1. The statement published by the official page of the Thai Army Area, several Thai media outlets, as well as The Spokesmen of Thailand is false information.
2. Cambodian forces have not undertaken any action that violates the ceasefire agreement or the Joint Declaration on Peace between Cambodia and Thailand, contrary to what has been reported by Thai social media and media outlets.
The Ministry of National Defence of the Kingdom of Cambodia reaffirms its strong commitment to fully respect and implement the ceasefire agreement and the Joint Declaration on Peace between Cambodia and Thailand. The Ministry will continue to work closely at all levels to promote practical cooperation, strengthen peace and stability between the two countries, and return to normalcy as soon as possible.
08 December, 2025



