លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញ​ចូលរួម​និងដឹកនាំកម្លាំង​កង​រាជអាវុធហត្ថ​ ចុះ​តាម​គោលដៅ​ដើម្បី​ជួយ​ សម្រួលចរាចរណ៍ ការពារសន្តិសុខ សណ្ដាប់ធ្នាប់​​​ ក្នុងពិធីក្នុងពិធីបើកជំរំប្រចាំឆ្នាំ២០២៥ របស់សមាគមកាយរឬទ្ធិនារីកម្ពុជា​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឬទ្ធិនារីកម្ពុជា​​​ នៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ

កំពង់ស្ពឺ៖ ក្រោមការយកចិត្តការទុក្ខដាក់ខ្ពស់បំផុតពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​​ នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញ​ចូលរួម​និងដឹកនាំកម្លាំង​កង​រាជអាវុធហត្ថ​ ចុះ​តាម​គោលដៅ​ដើម្បី​ជួយ​ សម្រួលចរាចរណ៍ ការពារសន្តិសុខ សណ្ដាប់ធ្នាប់​​​ ជូន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឬទ្ធិនារីកម្ពុជា ដែលអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកជំរំប្រចាំឆ្នាំ២០២៥ របស់សមាគមកាយរឬទ្ធិនារីកម្ពុជា​​ ក្រោមប្រធានបទ” ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង” នៅឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ-គិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។