អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមានថ្នាលឌីជីថលចំនួន២ ដាក់តាំងបង្ហាញក្នុង “វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥”

រាជធានីភ្នំពេញ : នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈក្រុមការងារចូលរួមការតាំងពិពណ៌សមិទ្ធផលឌីជីថលឆ្នាំ ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ 

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានជម្រាបឲ្យដឹងថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដាក់តាំងពីសមិទ្ធផលថ្នាលឌីជីថលចំនួនពីរក្នុង“វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥” ជាការចូលរួមចំណែកលើកស្ទួយការធ្វើទំនើបកម្មលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។ 

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានជម្រាបឲ្យដឹងបន្តថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមការដឹកនាំរបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដាក់ចេញឲ្យប្រើប្រាស់នៅថ្នាលឌីជីថលចំនួនពីរគឺ ១.App NoDrug សម្រាប់ផ្ដល់ចំណេះដឹង និងការរាយការណ៍យកគ្រឿងញៀនចេញពីសហគមន៍ និង២.ថ្នាលឌីជីថលប្រមូលទិន្នន័យអ្នកញៀនអ្នកញៀននៅកម្ពុជា។ 

ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានពាំនាំនូវការថ្លែងអំណរគុណពីឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ចំពោះក្រសួងមហាផ្ទៃដែលបានសម្របសម្រួលសហការការងាររៀបចំការងារតាំងពិព័រណ៍ ហើយការងារនេះនឹងបន្តរហូតដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។