ក្រុមពន្លត់អគ្គីភ័យនៅ Los Angeles បានប្រយុទ្ធយ៉ាងស្វិតស្វាញ ជាមួយនឹងអគ្គីភ័យឆាបឆេះអគារពាណិជ្ជកម្មដ៏ធំ គារមួយប៉ុន្តែមិនបង្កឱ្យមានមនុស្សរបួសនោះទេ
សមាជិកក្រុមពន្លត់អគ្គីភ័យមកពីនាយកដ្ឋានពន្លត់អគ្គីភ័យ Los Angeles បានប្រយុទ្ធប្រឆាំងនឹងអគ្គីភ័យឆាបឆេះដ៏ធំមួយនៅអគារពាណិជ្ជកម្មមួយក្នុងសង្កាត់មួយក្នុងតំបន់ Los Angeles កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ម៉ោងនៅអាម៉េរិក។ ប្រព័ន្ធផ្សព្វផ្សាយ KABC ថតបានជារូបភាពវីដេអូពីអគ្គីភ័យឆាបឆេះអគារដោយមានផ្សែងហុយឡើងលើអាកាសយ៉ាងខ្មួរខ្មាញ់។ ក្រុមពន្លត់អគ្គីភ័យបានប្រើទុយោពន្លត់អគ្គីភ័យ និងជណ្ដើរឡើងលើដើម្បីពន្លត់អណ្តាតភ្លើងផងដែរ។ អគ្គីភ័យនេះត្រូវបានរាយការណ៍ថាបានកើតឡើងនៅ Boyle Heights ជាអគារមានតែមួយជាន់បន្ទាប់ពីម៉ោង៨ព្រឹកមិញ នេះបើយោងតាមការបញ្ជាក់របស់ LAFD ។ មិនតែប៉ុណ្ណោះ LAFD ក៏បានរាយការណ៍ផងដែរថា អគ្គីភ័យបានចាប់ផ្តើមនៅខាងក្រៅបិរវេណមុនពេលវារាលដាលដល់រចនាសម្ព័ន្ធខាងក្នុង។ បច្ចុប្បន្នស្ថានភាពឆាបឆេះនេះ មិនទាន់ច្បាស់នៅឡើយទេថា បណ្តាលមកពីអ្វីឲ្យពិតប្រាកដទៅ? ប៉ុន្តែ KABC រាយការណ៍ថា បុគ្គលិកទាំងអស់ត្រូវបានជម្លៀសគេជម្លៀសចេញទាន់ពេល ហើយមិនមានអ្នករងរបួសនោះទេ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



