Zillion

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលអញ្ជើញចូលរួមបិទសន្និបាតការងារ កំចាត់រោគរបេង ទូទាំងប្រទេស លើកទី២៦នៅ រាជធានីភ្នំពេញ

ឯកឧត្តមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចូលរួមជាអធិបតីបិទសន្និបាតការងារ កំចាត់រោគរបេង ទូទាំងប្រទេសលើកទី២៦ ប្រចាំឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ពិធីនេះមានការអញ្ជើញចូលរួម

លោកស្រីវេជ្ជបណ្ឌិត លី អាយឡាន តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា និងតំណាងអង្គការ USAID ប្រចាំកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ ដំណាងក្រសួង- ស្ថាប័នពាក់ព័ន្ធ រួមនិងឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរងរាជធានី ខេត្តផងដែរ។

ថ្លែងបិទក្នុងអង្គសន្និបាតការងារកំចាត់រោគរបេងទូទាំងប្រទេសលើកទី២៦

នោះ ឯកឧត្តមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង

បានថ្លែងអំណរគុណចំពោះ អង្គការសុខភាពពិភពលោក អង្គការ USAID អង្គការមូលនិធិសកល (GFATM) ព្រមទាំង អង្គការអន្តរជាតិ និងក្រៅរដ្ឋាភិបាលដទៃទៀត ដែលបានជួយ ឧបត្ថម្ភគាំទ្រ ដល់ការងារប្រយុទ្ធនឹងជំងឺរបេង នៅគ្រប់លំដាប់ថ្នាក់ ធ្វើឲ្យការងារកម្មវិធីជាតិកំចាត់រោគរបេង នៅគ្រប់ថ្នាក់កន្លងមក ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។

 ឯកឧត្តមសូមកោតសរសើរ និងថ្លែងអំណរគុណដោយស្មោះ ចំពោះការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ ចិត្ត របស់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីដឹកនាំ និង មន្ត្រីគ្រប់គ្រងសុខាភិបាលរាជធានី-ខេត្ត ស្រុក ដែលបានគាំទ្រការងារកំចាត់រោគរបេងធ្វើឲ្យការងារនេះមានការរីកចំរើនឥតឈប់ឈរ។

ទន្ទឹមនឹងនេះ  ឯកឧត្តមរដ្ឋមន្ត្រីសូមកោតសរសើរ ព្រមទាំងថ្លែងអំណរគុណចំពោះ អ្នកបម្រើការងារបេងគ្រប់កម្រិត រួមទាំងបុគ្គលិកស្ម័គ្រចិត្តតាមសហគមន៍ ជាពិសេសមន្ត្រីដែលធ្វើការដោយផ្ទាល់ជាមួយអ្នកជំងឺរបេង និង មន្ត្រីបច្ចេកទេសមន្ទីរពិសោធន៍ដែលបាននឹងកំពុងបម្រើការងារដោយស្មោះស្ម័គ្រ និងយកចិត្តទុកដាក់ធ្វើឲ្យកម្មវិធីទទួលបានជោគជ័យយ៉ាងល្អប្រសើរថែមទៀត៕