សកម្មភាពកាប់បំផ្លាញព្រៃឈើបានកំពុងជះឥទ្ធិពលដល់ប្រទេសឥណ្ឌូណេស៊ីហើយ! ដោយចំនួនមនុស្សស្លាប់ដោយសារគ្រោះ ធម្មជាតិទឹកជំនន់កើនជិត៦០០នាក់

ក្រុមជួយសង្គ្រោះនៅក្នុងប្រទេសឥណ្ឌូណេស៊ីកំពុងប្រញាប់ប្រញាល់ទៅដល់សហគមន៍ដែលដាច់ស្រយាលដោយសារទឹកជំនន់ និងបាក់ដីដ៏មហន្តរាយកាលពីសប្តាហ៍មុន ខណៈដែលមនុស្សជាង ៥០០ នាក់នៅតែបាត់ខ្លួននៅឡើយទេ និងជិត៦០០នាក់ស្លាប់ គិតមកដល់ថ្ងៃព្រ.ហ នេះ។ នៅ Batangtoru ភាគខាងជើងកោះស៊ូម៉ាត្រា ក្រុមជួយសង្គ្រោះបានរកឃើញសពស្ត្រី២នាក់នៅក្រោមគំនរឈើដែលរាយប៉ាយ ស្របពេលដែលនៅស្រុក Agam ភាគខាងត្បូងកោះស៊ូម៉ាត្រា ក្រុមជីកកកាយដីបានឈូសឆាយផ្លូវដែលបិទខ្ទប់ដើម្បីបើកផ្លូវចូលបន្ថែមទៅកាន់តំបន់ដាច់ស្រយាល។ ការខូចខាតសេដ្ឋកិច្ចកាន់តែច្បាស់លាស់ហើយកាលពីម្សិលមិញនេះ ដោយសារក្តីបារម្ភបានលេចឡើងកាន់តែស៊ីជម្រៅនៅក្នុងប្រទេសឥណ្ឌូនេស៊ី ទាក់ទងនឹងផលប៉ះពាល់ខ្លាំងបំផុត បណ្តាលមកពីកាប់បំផ្លាញព្រៃឈើដែលវាជាចំណែករួមដ៏ធំបង្ករឲ្យមានគ្រោះមហន្តរាយទឹកជំនន់ជាគំហុកបែបនេះ។ ប្រជាពលរដ្ឋ និងបុគ្គលិកសង្គ្រោះបន្ទាន់នៅក្នុងរដ្ឋធានីនៃកោះស៊ូម៉ាត្រាភាគខាងលិចបាននិយាយថា គំនរឈើធំៗដែលអារ កាប់ និង កាត់យ៉ាងច្រើនសន្ធឹកសន្ធាប់ ត្រូវបានរកឃើញក្នុងចំណោមកម្ទេចកម្ទីអំឡុពេលមានគ្រោះទឹកជំនន់។ រដ្ឋមន្ត្រីម្នាក់បាននិយាយថា រដ្ឋាភិបាលកំពុងស៊ើបអង្កេតប្រតិបត្តិការកាប់ឈើខុសច្បាប់ដែលអាចធ្វើឱ្យផលប៉ះពាល់កាន់តែអាក្រក់ទៅៗ រួមជាមួយនឹងអាកាសធាតុអាក្រក់ក្នុងប្រទេសឥណ្ឌូណេស៊ីផងដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ