ទីបំផុតដើមត្នោតអាយុកាលរាប់ទសវត្សរ៍នៅទីក្រុង Rio de Janeiro ចាប់ផ្តើមចេញផ្កាជាលើកដំបូងនិងតែមួយគត់ ក្នុងឆាកជីវិតរបស់វានៅប្រទេសប្រេស៊ីល
ដើមត្នោតខ្ពស់ៗនៅក្នុងឧទ្យាន Rio de Janeiro កំពុងចេញផ្កាជាលើកដំបូង និងតែមួយគត់ក្នុងជីវិតរបស់វា រាប់ទសវត្សរ៍មកហើយ បន្ទាប់ពីស្ថាបត្យករទេសភាពប្រេស៊ីលដ៏ល្បីល្បាញលោក Roberto Burle Marx បានយកវាមកដាក់ទីនេះនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៦០។ នៅចុងបញ្ចប់នៃជីវិតរបស់វាគឺអាចមានអាយុពី ៤០ទៅ៨០ឆ្នាំ ដើម្បីចេញផ្កាត្នោត ហើយពេលនេះវាបានបញ្ចេញផ្កានៅចំកណ្តាលដើម ដែលអមដោយកញ្ចុំផ្កាតូចៗរាប់លានមានពណ៌ស ដែលដុះខ្ពស់នៅលើស្លឹករាងដូចកង្ហាររបស់ដើមឆ្នោតដែរ។ បាតុភូតដ៏កម្រនេះហាក់ដូចជាបានផ្សារភ្ជាប់សម័យអតីតកាលទៅនឹងបច្ចុប្បន្នកាលបានបង្កឱ្យមានការចង់ដឹង ចង់ឃើញ ពីសំណាក់អ្នកដើរឆ្លងកាត់ឧទ្យាននេះ ទៅកាន់ឧទ្យាន Flamengo ដោយពួកគេត្រូវឈប់ និងងើយមើលពីភាពអស្ចារ្យនៃផ្កាត្នោតដែលកំពុងចេញមក ជាផ្នែកមួយទាក់ទាញអ្នកទស្សនា និងថតរូបទុកជាអនុស្សាវរីយ៍។ លោក Vinicius Vanni ជាវិស្វករសំណង់ស៊ីវិលមានអាយុ ៤២ឆ្នាំ បញ្ជាក់ថាលោកពិតជាសង្ឃឹមថានឹងអាចប្រមូលសំណាប និងពង្រួសដាំពូជពួកវាបានថែមទៀត។ លោកបាននិយាយថា៖ ចាប់ពីឧទ្យាន Flamengo ដែលស្ថិតនៅជិតឆ្នេរក្បែរខាងនោះ និងផ្តល់នូវទិដ្ឋភាពដ៏អស្ចារ្យនៃភ្នំ Sugarloaf ។ ខ្ញុំពិតជាមិនដែលឃើញពួកបញ្ចេញចេញនោះទេ ប៉ុន្តែពេលនេះពួកវាស្រាប់តែបញ្ចេញផ្កាដ៏អស្ចារ្យសម្រាប់ជំនាន់ក្រោយរបស់ពួកវាហើយ។ សូមរំលឹកថាដើមត្នោត Talipot មានដើមកំណើតនៅភាគខាងត្បូងប្រទេសឥណ្ឌា និងស្រីលង្កា វាអាចមានកម្ពស់រហូតដល់៣០ម៉ែត្រ និងផលិតផ្កាប្រហែល ២៥ លានផ្កានៅពេលវារីកស្គុសស្គាយម្តងៗ ដោយវាត្រូវប្រើប្រាស់ថាមពលដែលប្រមូលបានរាប់ទសវត្សរ៍ឯណោះ។ ចំណែកលោក Saavedra វិញបាននិយាយថា “ប្រភេទដើមត្នោតនេះគឺវាអាចផ្តល់ឱ្យយើងនូវភាពឆ្លុះបញ្ចាំងគ្នានៃតថភាពពិតជាក់ស្តែងនៃជីវិតមួយ ពីព្រោះវាមានអាយុកាលប្រហាក់ប្រហែលនឹងមនុស្សយើងដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



