
ឯកឧត្តម វង សូត អញ្ជើញចូលរួមសន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី៥ ស្តីពី ការអភិវឌ្ឍសហគមន៍តាមបែបបរិយាបន្ន(CBID)នៅសណ្ឋគារសុខាភ្នំពេញ

សន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី៥ ស្តីពី ការអភិវឌ្ឍសហគមន៍តាមបែបបរិយាបន្ន(CBID)ត្រូវបានរៀបចំបិទ ក្រោមអធិបតីភាព ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។
ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការមានប្រសាសន៍ថ្លែងនិងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គសន្និសីទទាំងមូល ដើម្បីផ្លាស់ប្តូរយោបល់ មត្តិ ទស្សនៈរវាងគ្នា និងគ្នាយ៉ាងផុលផុស សំដៅពង្រឹងភាពជាដៃគូរដើម្បីដោះស្រាយបញ្ហានានាពាក់ព័ន្ធជនមានពិការភាពប្រកបដោយបរិយ៉ាបន្ន ស្របតាមស្ថានភាពវិវឌ្ឍនៃសេដ្ឋកិច្ចសង្គម។ យើងទាំងអស់គ្នាពិតជាមានមោទនភាពចំពោះការសម្រេចបាននៅសេចក្តីថ្លែងការភ្នំពេញ ដែលបានអនុម័ត រួមគ្នា ហើយក៏ជាឯកសារដ៏សំខាន់ សំរាប់ប្រទេសដែលនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកយកទៅអនុវត្តន៍ ដើម្បីសម្រេចបានការពង្រឹងភាពអង្គអាចផ្នែកសង្គមនិងសេដ្ឋកិច្ចរបស់ជនមានពិការភាព ក្នុងអំឡុងពេលមុន និងក្រោយនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយឈរលើមូលដ្ឋាននៃការអភិវឌ្ឍសហគមន៍តាមបែបបរិយាបន្ន ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋាភិបាល អង្គការសង្គមស៊ីវិល អង្គការជនពិការ និងវិស័យឯកជន។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា ការគិតគូរលើការដាក់បញ្ចូលគ្នានូវយុទ្ធសាស្រ្ត និងវិធានការគាំពារសង្គមដែលជាកត្តាចាំបាច់ក្នុងការសម្រួលដល់ស្ថានភាពរបស់បងប្អូនមានពិការភាព បន្តលើកកម្ពស់ផ្នែកសេដ្ឋកិច្ចសម្រាប់ជនមានពិការភាព បន្តកសាងនៅការអភិវឌ្ឍល្អ និងនវានុវត្តសម្រាប់ជនមានពិការភាព លើកកម្ពស់វិស័យមានពិការភាពនៅក្នុងទម្រង់ឌីជីថល ដើម្បីអាចដើរទន្ទឹមគ្នាជាមួយនិងការប្រែប្រួលបច្ចេកវិទ្យាសេដ្ឋកិច្ចសង្គម និងបម្រែបម្រួលអាកាសធាតុជាដើម។ ការវិនិយោគលើការអភិវឌ្ឍសហគមន៍តាមបែបបរិយាប័ន្នសម្រាប់ជនមានពិការភាព និងមនុស្សវ័យចាស់។ ឯកឧត្តមបានបន្តទៀតថាៈ កម្ពុជានិងធ្វើជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេមនិងប៉ារ៉ាហ្គេម នៅខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ហើយសង្ឃឹមថាសមាជិកនៃអង្គសន្និសីទ និងវិលត្រលប់មកកម្ពុជាជាថ្មីម្តងទៀត។ ក្នុងនាមគណៈកម្មការរៀបចំសន្និសីទលើកទី៥ ឯកឧត្តម សូមសំដែងនូវការកោតសរសើរចំពោះដៃគូរអភិវឌ្ឍដែលមានដូចជា កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី ដើម្បីសេវាប្របកដោយសម្មធ៌ម និងនិរន្តរភាព កម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ព្រមទាំងសប្បុរជនជាច្រើនទៀត ដែលបានផ្តល់កិច្ចសហប្រតិបត្តិការណ៍ និងគាំទ្រដល់វិស័យពិការភាពនៅកម្ពុជា ទាំងនេះជាសក្ខីភាពមួយដ៏សំខាន់និងរឹងមាំដែលបានគិតគូដល់បងប្អូនមានពិការភាព គ្រប់ពេលវេលានិងគ្រប់កាលទេសៈ។
សូមបញ្ជាក់ផងដែរថា ប្រទេសណេប៉ាល់ គឺទទួលធ្វើជាម្ចាស់ផ្ទះលើកទី៦ បន្ទាប់ពីកម្ពុជាដែលជាម្ចាស់ផ្ទះលើកទី៥នេះផងដែរ៕