មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបទល្មើសគ្រឿងញៀន នៅ៥គោលដៅ ឃាត់ខ្លួនជនល្មើសជនជាតិចិន៦នាក់ និងខ្មែរម្នាក់ រឹបអូសបានថ្នាំញៀន និងសារធាតុផ្សំជិត៤០គីឡូក្រាម
ភ្នំពេញ៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបបទល្មើសគ្រឿងញៀន នៅ៥គោលដៅ ដោយឃាត់ខ្លួនជនល្មើសជនជាតិចិន៦នាក់ និងខ្មែរម្នាក់ រឹបអូសបានថ្នាំញៀន និងសារធាតុផ្សំជិត៤០គីឡូក្រាម ព្រមទាំងចាប់យកសម្ភារៈរួមមាន៖ ឧបករណ៍សម្រាប់ផលិត និងប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ។ បច្ចុប្បន្នជនល្មើស និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី
ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន៕



