
មន្ទីរបញ្ចកោណបានចេញផ្សាយវីដេអូបង្ហាញពីយន្តហោះយោធារុស្ស៊ី ស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើករបស់អាម៉េរិក

មន្ទីរបញ្ចកោណបានចេញផ្សាយវីដេអូមួយកាលពីថ្ងៃព្រហស្បតិ៍ ដែលបង្ហាញពីយន្តហោះយោធារុស្ស៊ីស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើករបស់អាម៉េរិក ដែលបានធ្លាក់នៅសមុទ្រខ្មៅកាលពី ២ថ្ងៃមុន ជាវីដេអូបង្ហាញដ៏កម្រមួយពីហានិភ័យ នៃការប៉ះទង្គិចដោយផ្ទាល់ រវាងប្រទេសមហាអំណាចនុយក្លេអ៊ែរឈានមុខគេរបស់ពិភពលោក។
# ប្រភព CNA
# សម្រួលដោយ លឹមហួយ