
កីឡាករគុនខ្មែរ ធឿន ធារ៉ា និង កីឡាករថៃ សាមី បានចាមេក បានបញ្ចប់ការថ្លឹងគីឡូរួចរាល់ នឹងធ្វើបានតាមច្បាប់កំណត់ 72Kg ត្រៀមឡើងប្រកួតនៅលើទឹកដីប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ គូប្រកួតដែលប្រិយមិត្តទន្ទឹងរងចាំ ទាំងការកំណត់គីឡូដោយមិនលើសពី ៧២គីឡូក្រាម ពេលនេះអ្នកទាំងពីរធ្វើបានសម្រេចរួចរាល់ហើយ ដោយកីឡាករ ធឿន ធារ៉ា ធ្វើបានគឡូសម្រេច 71.9 គីឡូក្រាម ហើយសាមី បានចាមេកធ្វើបាន 71.8 គីឡូក្រាម តាមអ្វីដែលបានកំណត់ ។
ធឿន ធារ៉ា និង សាមី បានចាមេក ធ្លាប់បានជួបគ្នាម្តងរួចរាល់ហើយ នៅសង្វៀន Krud គុនខ្មែរ របស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា កាលពីពេលកន្លងទៅ ដោយការប្រកួតនោះ កាត់ សេចក្តីបានត្រឹមស្មើ ពិន្ទុគ្នា ។ ដោយឡែកសម្រាប់ការប្រកួតនៅលើទឹកដីប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាការប្រកួតកាត់សេចក្តី ដើម្បីស្វែងរកអ្នកឈ្នះពិតប្រាកដ ។
ក្រៅពីការប្រកួតស្វែងរកអ្នកឈ្នះពិតប្រាកដ គូនេះក៏ជាគូដែលប្រកួតដណ្តើមទឹកប្រាក់ ២លានរៀល ឧបត្ថម្ភពីភេសជ្ជៈប៉ូវកម្លាំងKrud ។ ទន្ទឹមជាមួយគ្នានេះដែរ មានសប្បុរសជន នៅលើទឹកដីប៉ោយប៉ែតបាន ឧបត្ថម្ភដល់ធារ៉ា ចំនួន ១០លានរៀល បើឈ្នះនៅទឹកទី២ ហើយ បើឈ្នះពិន្ទុឧបត្ថម្ភចំនួន ៥លានរៀលផងដែរ។
បញ្ជាក់ផងដែរថា គូ ធឿន ធារ៉ា និង សាមី នឹងធ្វើឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ នៅទីតាំង សំណង់ផ្ទះល្វែង និងវីឡាមានជ័យ Moon Star II ៕