ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ABC)

ទីស្តីការក្រសួង៖ នាព្រឹកថ្ងៃច័ន្ទ ទី១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតិឱ្យប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន ដឹកនាំដោយឯកអគ្គរដ្ឋទូត TED Osius អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងតំបន់ ជួបសម្តែងការគួរសម និងពិភាក្សាការងារដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង និងមន្រ្តីមន្រ្តីពាក់ព័ន្ធ។

ជំនួបនេះមានគោលបំណងពិភាក្សាអំពីការពង្រីកទំនាក់ទំនងអាជីវកម្មរវាងសហរដ្ឋអាម៉េរិក និងកម្ពុជា និងស្វែងយល់ពីឱកាសក្នុងការវិនិយោគបន្ថែមរបស់ក្រុមហ៊ុនអាម៉េរិក ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងលើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា៕