កីឡាវាយកូនគោលនៃស្ថាប័ន Legends Tour បានមាតុភូមិនិវត្តន៍ តាមរយៈអាកាសដ្ឋានអន្ដរជាតិតេជោ

ក្រុមកីឡាករ វាយកូនហ្គោលលំដាប់ពិភពលោក នៃស្ថាប័ន Legends Tour បានធ្វើមាតុភូមិនិវត្តន៍ ដែលមានការជូនដំណើរពីក្រុមការងារនៃក្រុមហ៊ុនវឌ្ឍនៈគ្រុបយ៉ាងកក់ក្តៅ កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅអាកាសដ្ឋានអន្ដរជាតិតេជោ

 ក្នុងរយៈពេល២សប្តាហ៍ នៃការស្នាក់នៅ និងការប្រកួត កីឡាវាយកូនហ្គោល លំដាប់ពិភពលោក នៅកម្ពុជា ក្នុងព្រឹត្តិការណ៍ ពានរង្វាន់ Vattanac Legends Championship Legacy Edition 2025 អមជាមួយប្រាក់រង្វាន់ចំនួន ៨៨,៩២០ម៉ឺន$ ដែលមានការរៀបចំដោយក្រុមហ៊ុនវឌ្ឍនៈគ្រុប បានទទួលស្វាគមន៍ ក្រុមកីឡាករ នៃស្ថាប័ន Legends Tour យ៉ាងកក់ក្តៅ រហូតដល់ព្រឹត្តិការណ៍ នៃការប្រកួតនេះបានបញ្ចប់ដោយជោគជ័យ និងភាពសប្បាយរីករាយ ដែលមិនអាចបំភ្លេចបានរបស់ក្រុមកីឡាករម្នាក់ៗ។ ជាមួយគ្នានេះដែរក្រុមកីឡាករទាំងអស់ក៏បានស្ងើចសរសើរ និងចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីបានមកដល់ទឹកដីកម្ពុជា ជាលើកដំបូង ដោយមិនគិតថា កម្ពុជា ជាប្រទេសដែលមានសណ្តាណចិត្តដែលដ៏ធំធេង ធ្វើអោយក្រុមកីឡាករមិនអាចបំភ្លេចបាននោះទេ ជាពិសេសគឺសម្រស់ដ៏ស្រស់ស្អាត នៃប្រាសាទអង្គរវត្ត អាកាសដ្ឋានអន្ដរជាតិតេជោ និងពិសេសទៀតនោះគឺទីលានវាយកូនហ្គោល ស្ដង់ដារពិភពលោក របស់ វឌ្ឍនៈហ្គោលរីហ្សត នៅកម្ពុជាស។

សូមបញ្ជាក់ផងដែរថា វត្តមានកីឡាករវាយកូនគោលកំពូលៗក្នុងពិភពលោកជាង៦០នាក់បានចំណាយពេលវេលាដែលមិនអាចបំភ្លេចបាននៅកម្ពុជា រយៈពេល២សប្តាហ៍ នៃការចូលរួមប្រកួតកម្មវិធី Vattanac Legend Championship 2025 និង Vattanac Legend Championship Legacy Edition 2025 កាលពីថ្ងៃទី២១-២៣ និងថ្ងៃទី២៦-២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីលានវាយកូនគោល Vattanac Golf Resort សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គឺជាព្រឹត្តិការណ៍កីឡាផ្សាភ្ជាប់ទេសចរណ៍ ដ៏អស្ចារ្យដែលមិនធ្លាប់មាន  ហើយក៏ជាការផ្សព្វផ្សាយ អោយទេសចរណ៍បានដឹងនិងស្គាល់កម្ពុជាអោយកាន់តែច្បាស់ផងដែរ៕